ក្តៅចិត្តពេក! ក្រោយពីបុគ្គលិកប្រើពាក្យសម្តីមិនសមរម្យឲ្យ និងថែមទាំងចោទប្រកាន់គ្រួសារខ្លួនថែមទៀត តារាចម្រៀង វ៉ាន់ នីឡា បញ្ចេញឈ្មោះធនាគារ …

ប្រិយមិត្តពិតជាស្គាល់ហើយ តារាចម្រៀងដ៍មានប្រជាប្រិយ កញ្ញា វ៉ាន់ នីឡា។ ដោយថ្មីៗនេះកញ្ញាបានបង្ហោះសារលើបណ្តាញសង្គម នូវបទពិសោធន៍មួយ បន្ទាប់ពីបានដកលុយនៅទូរ ATMរបស់ធនាគារមួយ ដោយកញ្្ាបានរៀបរាប់ថា៖ “អ្នកទាំងអស់គ្នាសូមផ្តាំរឿងមួយ ពេលដកលុយចេញពី ទូរ ATM សូមរាប់ចំនួនផង បញ្ជាក់ថា ចំនួនដូចលុយដែលយើងចុចដករឺអត់។ ខ្ញំុនេះប្រហែសសាហាវណាស់ នឹកឃើញថា ធនាគារគេល្អទុកចិត្ត ដកលុយមកអត់បានរាប់ លុយចេញអត់គ្រប់ចំនួនឡើង 300$ តែក្រដាស។ ចេញដូចអ្វីដែលយើងចុចចំនួនលុយ គ្រាន់តែលុយចេញអត់គ្រប់ មិនបាច់និយាយឈ្មោះធនាគាគេទេ សំខាន់ត្រូវប្រយ័ត្នគ្រប់ធានាគារទាំងអស់ ឈឺចាប់ណាស់នៀកនិយាយយូរៗទៅ ថាឯងទៅវាទុកចិត្តធនាគារ ដល់ពេលធនាគារហ្នឹងថីបានធ្វើស៊ីអតិថិជន អត់យល់”។ កញ្ញាក៍បានបន្តថា៖ “ញុំបានទៅទាក់ទងហើយ តែខាងគេនិយាយថា អោយខ្ញំុរកនឹកក្រែងលដកចាយ ឬមានអ្នកណាមកប៉ះកាបូបខ្ញំ្ ហើយគេបាននិយាយថា ហេតុការណ៍នេះថ្មីសំរាប់ធនាគារគេ កន្លងមកអត់ដែរមានចឹងទេ លុយតែដកពីម៉ាស៊ីនប៉ុណ្ណាគឺប៉ុណ្ណឹង គេថាទុកពេលអោយគេធ្វើការរយៈពេល មួយសប្តាហ៍ ទៅ ៤៥ថ្ងៃ”។ ដោយហេតុនេះហើយបានជាកញ្ញា បានបង្ហោះសារដើម្បីអោយបងប្អូនមានការប្រុងប្រយ័ត្ន។ តេស្រាប់តែកាលពីម្សិលមិញនេះ កញ្ញា ក៍បានបង្ហោះសារលើបណ្តាញសង្គមម្តងទៀតដោយបានបង្ហោះថា៖ “ខាងធានាគារទាក់ទង់មកហើយ គេបាននិយាយថាជាកំហុសខ្ញំុដែលដក់លុយមកមិនព្រមរាប់ អើអាណាដឹងថាធានាគារអ្នកឯងទូរ ATM អ្នកឯងធ្វើការរបៀបហ្នឹង
ខ្ញុំទទួកស្គាល់ថាអត់បានរាប់មែន ខ្ញំុទៅដក់លុយពេលយប់ លុះព្រឹកឡើងដក់លុយមកប្រើការបានដឹងថាលុយខ្វះ ហើយពួកអ្នកឯងមានសិទ្ធអីមកសួរខ្ញំុថាប្រកដក្នុងចិត្តប៉ុន្មានភាគរយថាទុកលុយក្នុងបន្ទប់មានសុវត្ថភាព ហើយមកសួរថាក្រែងខ្ញំុដកចាយរឺ ជ្រុះ .អតិថិជនមានបញ្ហាគ្រាន់តែឆែកអោយគេទៅ វាជាការងារអ្នកឯង បើ system អ្នកឯងថាលុយចេញមកគ្រប់ក៏គ្រប់ទៅចាំបាច់និយាយរបៀបចោតប្រកាន់ថាម៉ែខ្ញំុបងប្អូនខ្ញំុចោរ ហើយសំខាន់មកនិយាយថាក្នុងបន្ទប់ឯងអត់សមត្ថភាព ចំនុចមួយនេះ វាសរបញ្ជាក់អោយអតិថិជនបាត់បង់ជំនឿចិត្តលើធានាគារមួយហ្នឹង . មុនហ្នឹងគេដើរចូលធនាគារអោយ find out គេប្រកដក្នុងចិត្ត 100% បានគេចំណាយពេលវេលាទៅ មិនមែនខ្ញំុមិនប្រកដខ្លួនឯងថាលុយជ្រុះរឺដកចាយ រឺអ្នកណាលួច ហើយដើរចូលធានាគារទាំងងងើលនោះទេ . យីក្តៅចិត្តណាស់ បាត់លុយ 300$ មធ្យម ងំមកវាយតំលៃអ្នកផ្ទះឯង បន្ទប់ឯង . សូមផ្តាំដល់បុគ្គលិកធានាគារANZ មួយចំនួមតូច រៀននិយាយភាសាអោយស្រួល”៕

កែសម្រួល កែវ ច័ន្ទសុផាវរុណ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds