អាវុធហត្ថរាជធានីភ្នំពេញបំបែកសំណុំរឿង ករណីកូនស្រីប្រកាសស្វែងរកម្តាយដែលបាត់ខ្លួនប៉ុន្មានថ្ងៃមុន គឺជាករណីឃាតកម្មមិត្តភក្តិសម្លាប់មិត្តភក្តិ

ភ្នំពេញ៖ ករណីកូនស្រីប្រកាសស្វែងរកម្តាយដែលបាត់ខ្លួនប៉ុន្មានថ្ងៃមុន គឺជាករណីឃាតកម្ម​មិត្តភក្តិ​សម្លាប់​​មិត្តភក្តិ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបំបែកសំណុំរឿង។ នេះបើយោង​តាមមន្រ្តីជាន់​ខ្ពស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ឈ្មោះ គឹម យ៉ាទាង អាយុ៤០ឆ្នាំរស់នៅផ្ទះលេខ៤០ ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ករណីនេះត្រូវបានមន្រ្តីជាន់ខ្ពស់អាវុធហត្ថរាជធានីភ្នំពេញ បញ្ជាក់ថា ជនដៃដល់បានសម្លាប់ និងកាប់សាកសពជាកង់ៗ បោះចោលចូលទឹកទន្លេ។

ប្រភពពីកូនស្រីជនរងគ្រោះបានអោយដឹងថា ម្តាយរបស់គាត់​បានបាត់ចេញពីផ្ទះ​កាលពីវេលា​ម៉ោង​១០ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩។ តាមរយៈបណ្តាញ Facebook កាលពីសប្តាហ៍មុនថា នៅមុន​ពេល​កើតហេតុ កាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់គាត់បានទៅផ្ទះមិត្តភក្តិ (ម្តុំផ្សារ​កណ្តាល) ជាផ្ទះដែលជំពាក់លុយគាត់ និងមានការរាប់អានគ្នាផង ក៏បាននាំកូនតូចរបស់ម្ចាស់ផ្ទះនោះ អាយុប្រហែល៧ឆ្នាំ ទៅដេកផ្ទះរបស់គាត់នៅទួលសង្កែ១យប់។

រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់នាងយកម៉ូតូធូដេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ១៩០៥ (មិនចាំពីមុខអក្សរ) ដឹកកូនតូចត្រឡប់ទៅផ្ទះរបស់គាត់វិញ ហើយក៏​បាត់​រហូតតែម្តង ដោយអំឡុងពេលបាត់ខ្លួនទៅនោះ ម្តាយនាងមានលុយមួយចំនួន និងគ្រឿង​អលង្ការ​ជាប់​ខ្លួនផងដែរ។ តាមសម្តីកូនតូចនោះបាន​ប្រាប់ថា ពេលដែលដាក់រូបគេចុះហើយ អ៊ំស្រី (ស្ត្រីដែលបាត់ខ្លួន) ក៏ជិះម៉ូតូចេញទៅទិសខាងត្បូងបាត់ទៅ។

ក្រោយបាត់ម្តាយ កូនស្រីរបស់ជនរងគ្រោះ​បានទៅដាក់ពាក្យបណ្តឹង​នៅប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ័យ​ជំ​នះ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ផងដែរ។

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds