ភ្ជាប់ពាក្យហើយបាន៣ថ្ងៃ !!សួស វីសា ដឹក ដៃ ថមមី និងគ្រួសារទៅមើល រកទិញដីថែម
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១០ មិថុនា នេះចំណងស្នេហ៍ប្រែឈ្មោះជាគូដណ្តឹង រវាងតារាស្រីហង្សមាស សួស វីសា និងប្រុសស្អាតសង្វាតការងារ ថមមី ទើបបាន៣ថ្ងៃប៉ុណ្ណោះ ពោលអ្នកទាំងពីរបានភ្ជាប់ពាក្យកាលពីថ្ងៃទី០៧ កន្លងទៅ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍បំផុតនោះមុន ភ្ជាប់ពាក្យពួកគេទើបទទួល បានផ្ទះ និងសម្ភារៈទំនើបៗជាច្រើនផងដែរ ក្រោមញើសឈាមប្រឹងប្រែង រកពេលសម្រាកគ្មានរាប់ឆ្នាំមកនេះ។
ជាមួយគ្នានេះអ្វីកាន់តែភ្ញាក់ផ្អើលពីសំណាក់មហាជន សួស វីសា ក៏បានដឹកដៃ ថមមី អូសចូលឡាន រួមនឹងក្រុមគ្រួសារទៅមើលដីភ្លាមៗមិនបង្អង់ដោយអ្នក ខ្លះសង្ស័យថាពួកគេសល់ដីជាច្រើនប្លង់ ឯអ្នកខ្លះថាទើបតែទៅមើលរកទិញពេល នេះប៉ុណ្ណោះ តែត្រូវថមមី ចេញសារបញ្ជាក់ថា «ពេលទំនេរពីការងារក៏ឆ្លៀត មកមើលដីចំការ ក្រែងបានប្រាក់ចំណេញខ្លះ ទុកចិញ្ចឹមកូនស្រី ប៉ាក្មេកម៉ែក្មេកខ្ញុំ ខំដើម្បីកូនក្រមុំគេ»។