លោក សម រង្ស៊ី ទទួលបានពានរង្វាន់ប្រជាធិបតេយ្យ ពីអង្គការ WWG

អង្គការ World Without Genocide ដែលប្រឆាំងអំពើប្រល័យពូជសាសន៍ក្នុងពិភពលោក បានប្រគល់ពានរង្វន់ប្រជាធិបតេយ្យ មួយថ្មី សម្រាប់ឆ្នាំ ២០១៩ ដល់លោក សម រង្ស៊ី ។ នេះបើយោងតាមទំព័រហ្វេសបុកលោកសម រង្ស៊ី ។

អង្គការនេះទទួលស្គាល់ថា លោក សម រង្ស៊ី បានពុះពារយ៉ាងមោះមុត ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជូនដល់ជនជាតិខ្មែរគ្រប់រូប។ លោកសម រង្ស៊ី បានអោយដឹងថា ពេលដែលលោក ហ៊ុន សែន ឲ្យតុលាការអាយ៉ងគាត់ ចេញដីកា ដាក់ទោសខ្ញុំ កាន់តែច្រើន ខ្ញុំទទួលបានពានរង្វាន់ប្រជាធិបតេយ្យកាន់តែច្រើន ពីទូទាំងពិភពលោក។

កាលពីថ្ងៃ ០៨ មិថុនា ២០១៩ នៅទីក្រុង Minneapolis រដ្ឋ Minnesota   សហរដ្ឋអាមេរិក លោកស្រី មូរ សុខហួរ ជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានទទួលយកពានរង្វាន់នេះ ក្នុងនាមលោក សម រង្ស៊ី ដែលមិនអាចទៅចូលរួមខ្លួនឯង ក្នុងពិធីប្រគល់ពានរង្វាន់នោះ។

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds