ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថារដ្ឋាភិបាលកម្ពុជា មានកំហុសធំៗ ២ ក្នុងប្រវត្តិសាស្ត្រ ដែលប្រតិកម្មមេដឹកនាំសាំងហ្កាពួរ រឿងវៀតណាមឈ្លានពានកម្ពុជា

ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវេស (Norway) ​ជំរុញ​​រដ្ឋាភិបាលកម្ពុជា ​ឱ្យ​​បញ្ឈប់​ប្រតិកម្ម​តប​ត​នឹង​មេ​ដឹក​នាំ ​សិង្ហបុរី ជុំ​វិញ​រឿង​ វៀតណាម​ឈ្លាន​ពាន​កម្ពុជា​ នៅ​ទសវត្ស​ទី៨០។ ក្រុម​ប្រឹក្សា​នេះ​ថា អ្វី​ដែល​រដ្ឋាភិបាលកម្ពុជា​ត្រូវ​ធ្វើ​នោះ គឺ​ស្ដារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស ដែល​របប​នេះ ​បាន​វាយ​បំផ្លាញ​ចោល កាល​ពី​ពេល​កន្លង​ទៅ។

ក្រមប្រឹក្សាឃ្លាំមើលកម្ពុជា សូមសំដែងការសោកស្តាយ ចំពោះរដ្ឋាភិបាលកម្ពុជា ពុំគួរមានប្រតិកម្ម និងថ្កោលទោសនាយករដ្ឋមន្រ្តីសាំងហ្កាពួរ លោក លី សៀនឡុង (Lee Hsien Loong) ដែលបាន​រំលឹក​ពីតួនាទីរបស់សមាគមអាស៊ាន (ASEAN) ក្នុងទសវត្សទី៨០ បាន​​ជួ​យកិច្ចការកម្ពុជា ដើម្បីទប់​ស្កាត់ការ​ឥទ្ធិពលឈ្លានពាន ពីសំណាក់ប្រទេស​វៀតណាម ចន្លោះឆ្នាំ១៩៧៨-១៩៨៩ (ក្នុងសេណារី​យ៉ូនៃក្រុម​ខ្មែរក្រហមនិយមវៀតណាម និងខ្មែរក្រហមនិយមចិន)។

ក្រមប្រឹក្សាឃ្លាំមើលកម្ពុជា បានធ្វើការគួសបញ្ជាក់ថា ការលើកឡើងរបស់លោក Lee Hsien Loong ជា​ការរំលឹករឿងពិតក្នុងប្រវត្តិសាស្រ្តខ្មែរកន្លងទៅ ដែលមានសារសំខាន់ណាស់ ជាការដាស់​តឿន​ស្មារតី​ពលរដ្ឋខ្មែរ និងមេដឹកនាំខ្មែរ ឲ្យចេះធ្វើការពិចារណាត្រឹមត្រូវ ព្រមទាំងសរសេរ​ប្រវត្តិសាស្ត្រ​ឈរ​លើ​ការ​ពិតទាំងស្រុង។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា កត់សម្គាល់ឃើញថារដ្ឋភិបាលដឹកនាំដោយលោក ហ៊ុន សែន មានកំហុស ២ ធំៗក្នុងប្រវត្តិសាស្ត្រ ដែលនាំឲ្យខាតបង់ផលប្រយោជន៍របស់កម្ពុជា ខណៈពេលរបបនេះ​មិនព្រមទទួល​ស្គាល់ការពិតរបស់ខ្លួន៖
•​ កំហុសទី១ គឺគាំទ្រការឈ្លានពានរបស់វៀតណាម នៅកម្ពុជា បើទោះបីកាលនោះអង្គការសហប្រជាតិ (UN) ចាត់ទុករបបក្រុងភ្នំពេញ នៅក្រៅច្បាប់ក្តី។
• កំហុសទី២ គឺនៅតែបន្តអនុវត្តសន្ធិសញ្ញា កិច្ចព្រមព្រៀង និងឯកសារខុសច្បាប់នានា ដោយរំលោភ​កិច្ច​ព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជា។ ក្នុងនោះ​របប ហ៊ុន សែន ធ្វើសន្ធិសញ្ញា​ព្រំ​ដែន​បំពេញបន្ថែម ឆ្នាំ២០០៥ ដែលធ្វើឲ្យកម្ពុជាបាត់បង់បូរណភាពទឹកដីមួយចំណែក ហើយនឹងបាត់បង់ប្រជុំ «កោះត្រល់» ក្នុងរឿងសន្ធិសញ្ញាព្រំដែនទឹក ឆ្នាំ១៩៨២ ព្រមទាំងផ្តល់ឯកសារស្របច្បាប់ ដល់ជនជាតិ​យួន​ខុសច្បាប់នៅកម្ពុជាសព្វថ្ងៃផង។

ជាថ្មីម្តងទៀត ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា សូមអំពាវនាវដល់លោកនាករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវទម្លាក់​ចោល​​​នូវប្រតិកម្មនានា ជាមួយប្រទេសសាំងហ្កាពួរ ដែលអាចធ្វើឲ្យអារីភាពមួយចំនួន ក្នុង​ចំណោម​សមាជិក​អា​ស៊ានដូចគ្នា។ លោក ហ៊ុន សែន គួរតែអរគុណប្រទេសសាំងហ្កាពួរ ដែលជួយជ្រោមជ្រែងពលរដ្ឋកម្ពុជា ឲ្យទទួលស្គាល់ការពិតក្នុងប្រវត្តិសាស្រ្ត និងជួយជ្រោម​ជ្រែង ឲ្យមានសិទ្ធិសម្រេចជោគវាសនា​ដោយខ្លួន​ឯងមកទល់សព្វថ្ងៃ។

សូមអំពាវនាវលោក ហ៊ុន សែន ត្រូវប្រញាប់ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងត្រូវដោះលែងលោក កឹម សុខា ដើម្បីរក្សាផលប្រយោជន៍របស់កម្ពុជា ក្នុងរឿងរក្សាប្រព័ន្ធអនគ្រោះពន្ធ EBA របស់អឺរ៉ុប និង GSP របស់អាមេរិក។ រឿង​សេសសល់​មួយចំនួនទៀត ក្រុមមេ​ដឹក​នាំ​ខ្មែរ និងពលរដ្ឋខ្មែរ ត្រូវចេះរួមគ្នាដោះស្រាយ ដើម្បីស្តារកិត្តិជាតិឡើងវិញ៕

អទ្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds