អតីត CNRP ថា លោក សម រង្សុី និងថ្នាក់ដឹកនាំគណបក្ស និងវិលមកកម្ពុជាវិញឆាប់ៗ
បន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ នៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក អតីតបក្សប្រឆាំងនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ស្តីពីមាតុភូមិនិវត្តន៍ របស់លោក សម រង្សុី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះបានអោយដឹងថា ប្រទេសកម្ពុជា ជាមាតុភូមិរបស់យើងទាំងអស់គ្នា ។ ប្រជាពលរដ្ឋខ្មែរគ្រប់រូប គ្រប់និន្ទាការទោះរស់នៅទីណាក៏ដោយ មានសិទ្ធិ កាព្វកិច្ច មានភារកិច្ចថែរក្សាការពារទឹកដី ធនធានធម្មជាតិ ទ្រព្យសម្បត្តិជាតិ ចូលរួមអភិវឌ្ឍន៍ប្រទេស ការពារផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូរបស់ប្រជាពលរដ្ឋ។
សេចក្តីថ្លែងការណ៍ បន្តថា ដំណើរមាតុភូមិនិវត្តន៍ របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅពេលដ៏ខ្លីខាងមុខនេះ គឺទៅរួមសុខ ទុកជាមួយជនរួមជាតិនៅក្នុងប្រទេសកម្ពុជា និងធ្វើការតស៊ូនយោបាយដោយអហឹង្សា ស្របតាមគោលការណ៍លិទ្ធិប្រជាធិបតេយ្យ និងអោយមានការដោះលែងលោក កឹម សុខា ស្តាលិទ្ធិប្រជាធិបតេយ្យ ព្រមទាំងអនុញ្ញាត្តិអោយគណបក្សសង្គ្រោះជាតិដំណើរការការឡើងវិញ តាមរយៈលក្ខខណ្ឌរបស់សហគមន៍អ៊ឺរ៉ុប នឹងសហរដ្ឋអាមេរិក នេងបញ្ចៀសការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA និងGSP ។
ជាមួយគ្នានេះដែរគណបក្សសង្គ្រោះជាតិ ក៏អំពាវនាវអោយពលរដ្ឋគ្រប់និន្ទាការ និងគ្រប់គណបក្សនយោបាយ រួមកម្លាំងគ្នារក្សាកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ EBA និងGSP ដើម្បីបញ្ចៀសនូវការឈឺចាប់ និងសេចក្តីទុក្ខប្របស់ប្រជាពលរដ្ឋយើង ៕
អត្ថបទ៖ សុខ លាភ