ឌី សូនីតា និយាយរឿងទឹកលុយនិងបុណ្យស័ក្តិទាំងអួលដើមក
ភ្នំពេញ៖ តារាសម្ដែង ឌី សូនីតា ថ្មីៗនេះហាក់មានកង្វល់ក្នុងចិត្ត ដោយមហាជនអ្នកគាំទ្រជាច្រើនគិតថា តារាសម្ដែងស្រីស្រស់រូបនេះកំពុងតែជួបវិបត្តិស្នហាដើរដល់ផ្លូវទាល់យ៉ាងណាក៏មិនដឹង។ តែកាលពីប៉ុន្មានម៉ោងមុនគេក៏បានប្រទះឃើញតារាស្រីល្បីឈ្មោះ ឌី សូនីតា បង្ហោះសារនៅគណនីហ្វេសបុករបស់នាងថា៖
«ដេកលក់អត់មើលទៅយប់នេះ? បើបានស្តាប់ពាក្យមួយមាត់ទាំងយប់អួលដើមករហើយហ្នឹង! រឿងនេះបានកើតឡើងលើខ្ញុំជាលើកទី២ ហើយពេលនេះ។ តាមការពិតទឹកលុយនិងបុណ្យស័ក្តិ វាពិតជាសំខាន់មែន វាអាចធ្វើអោយមនុស្សម្នាក់ប្រែចរិត បែងចែកខុសពីមុនទៅលើមនុស្សម្នាក់ទៀតទាំងដែលធ្លាប់ជាមនុស្សជិតស្និតនឹងគ្នា»។ មិនតែប៉ុណ្ណោះតារាសម្ដែងរូបនេះក៏បន្តទាំងក្ដីក្ដុកក្ដួលទៀតថា កាលគ្រាក្រមនុស្សល្អនោះនៅឯណា? កិត្តិយសអីតែអ្នកធំហ្នឹង ខ្ញុំក៏មានកិត្តិយសខ្ញុំដូចគ្នា បែងចែកបានល្អណាស់បង ខ្លាចគេឈឺមិនខ្លាចខ្ញុំឈឺ មនុស្សអាត្មានិយមយល់ថាខ្លួនឯងត្រូវគ្រប់រឿង មនុស្សមិនចេះទទួលស្គាល់ការពិត៕
អត្ថបទ កែវ ច័ន្ទសុផាវរុណ