BREAKING NEWS: មន្ត្រីក្រសួងបរិស្ថានម្នាក់ លោតពីលើអគារក្រសួង សម្លាប់ខ្លួន
(ភ្នំពេញ)៖ មន្ត្រីក្រសួងបរិស្ថានម្នាក់ លោតពីលើអគារក្រសួងជាន់ទី៤ សម្លាប់ខ្លួន។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១០ ខែមិថុនា នេះ ។ មន្ត្រីរងគ្រោះ ភេទប្រុស មានវ័យប្រហែល ៣០ឆ្នាំ ជាបុគ្គលិកផ្នែករដ្ឋបាល។
ទោះជាយ៉ាងណា ករណីលោកពីលើអគារក្រសួងបរិស្ថាន សម្លាប់ខ្លួននេះ អ្នកកាសែតមិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្បែរកន្លែងកើតហេតុនោះទេ។
ភ្លាមៗ ជនរងគ្រោះ ត្រូវបានគេបញ្ជូនចេញពីបរិវេណ ក្រសួងបរិស្ថាន ដែលជាកន្លែងកើតហេតុតាមរយៈ រថយន្ត សាម៊ុយ៕
អត្ថបទ៖ សុខ លាភ