អ្នកនាំពាក្យក្រសួងសុខាភិបាល ៖ គ្មានករណីពុល ដោយសារទទួលទាននំបញ្ចុកទេ
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន ការទទួលទាននំបញ្ចុក កាលពីថ្ងៃទី៩មិថុនាម្សិលមិញ និងមកដល់ថ្ងៃនេះ គ្មានករណីពុល ដោយសារទទួលទាននំបញ្ចុកទេ។
សូមជំរាបថា នៅមុនថ្ងៃទទួលទាននំបញ្ចុក២ថ្ងៃ សម្តេចតេជោសែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យក្រសួងសុខាភិបាល ត្រៀមគ្រូពេទ្យដាក់តាមមូលដ្ឋាន ដើម្បីជួយសង្គ្រោះពលរដ្ឋ ក្នុងករណីពុលនំបញ្ចុក។
ក្រសួងសុខាភិបាល បានត្រៀមខ្លួនក្នុងការពិនិត្យព្យាបាលប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង បើមានករណីរាគក្អួត ពុល ដោយសារទទួលទាននំបញ្ចុក និងចំណីអាហារផ្សេងៗ។ តែរូបមកដល់ថ្ងៃនេះ គ្មានប្រជាពលរដ្ឋមួយរូបណា ពុលរាគក្អួត មកកាន់មន្ទីរពេទ្យនៅទូទាំងប្រទេសទេ៕
អត្ថបទ៖ សុខ លាភ