រឿងនំបញ្ចុក លោក សម រង្ស៊ី ៖ ជ័យជំនះCNRP បានបង្ខំឲ្យ ហ៊ុន សែន រត់តាមយើងជួបជុំទទួលទាននំបញ្ចុក
ភ្នំពេញ៖ ក្រោយពីការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅប៉ុន្មានថ្ងៃមកនេះពាក្យថា «នំបញ្ចុក» ត្រូវបានសរសេរ និងនិយាយយ៉ាងច្រើន ហើយនៅថ្ងៃទី៩ ខែមិថុនានេះ ពាក្យថា «ហូបនំបញ្ចុក» ក្រៅពីនេះក៏មានការជួបជុំរបស់បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ហូបនំបញ្ចុកមានទឹកសម្លរខ្មែរដ៏ល្ងុយឆ្ងាញ់ ត្រូវបានបង្ហោះនៅលើប្រព័ន្ធលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដ៏មានប្រជាប្រិយភាពនៅកម្ពុជា។
ដោយឡែកអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអំពាវនាវអោយមានការជួបជុំគ្នាពិសារនំបញ្ចុកជាមួយគ្នា យ៉ាងសប្បាយរីករាយទាំងអស់គ្នា ដោយគ្មានការភ័យខ្លាចអ្វីឡើយ។ លោកថា ការហូបនំបញ្ចុកនេះ គឺជជាជ័យជំនះមួយ របស់គណបក្សសង្គ្រោះជាតិ ដែលយើងបានបង្ខំឲ្យ ហ៊ុន សែន រត់តាមយើង ក្នុងការជួបជុំគ្នា ដើម្បីទទួលទាននំបញ្ចុកជាមួយគ្នា។ មានយុទ្ធសាស្ត្រមួយ ដែលចែងថា ៖ “បើយើងមិនអាចយកឈ្នះលើគេបានទេ យើងត្រូវតែទៅចូលរួមជាមួយគេ ។