នាយ ចឺមបានចេញ បទថ្មី “អាងោះ” តែងខ្លួនប្លែកបែបស្រុកស្រែ
ចឺម តារាចម្រៀង និងកំប្លែងមានប្រជាប្រិយភាពជាពិសេសគឺមានសម្លេងខ្ពស់អាចច្រៀងបានយ៉ាងពីរោះ រណ្តំចិត្ត។ សង្កេតឃើញថាក្រោយពីចាប់អាជីពជាតារាចម្រៀងនាយ ចឺម ហាក់ទទួលបានការចាប់អារម្មណ៍ និងគាំទ្រទ្វេដង ជាពិសេសរាល់បទចម្រៀងរបស់លោកតែងមានការស្រលាញ់ចូលចិត្តជាខ្លាំងពីសំណាក់ប្រិយមិត្តអ្នកគាំទ្រ។
យ៉ាងណាមិញថ្មីៗនេះដែរនាយ ចឺម ធ្លាប់ទទួលរងព្យុះរិះគន់យ៉ាងចាស់ដៃក្រោយពីចេញបទលំនាំមរតកដើម “ថ្ងៃដែលអូនចុកឈាម” តែរឿងរ៉ាវក៏ត្រូវបានបញ្ចប់ចប់សព្វគ្រប់ ដោយ ចឺម និងក្រុមការងារបានចេញមុខសុំទោសជាសាធារណៈ។ មុននេះបន្តិចនាយ ចឺម បានបង្ហាញស្នាដៃចម្រៀងថ្មីរបស់ខ្លួនបទ “អាងោះ” ជាមួយស្ទាយតែងខ្លួនបែបស្រុកស្រែ សក់កន្ទ្រីងកន្រ្ទើងសម្បុរខ្មៅ មើលសឹងមិនស្គាល់។ តោះទស្សនាបទថ្មីរបស់គាត់ទាំងអស់គ្នា៖