តុលាការ​បារាំង ​ទទួល​យក​ពាក្យ​បណ្តឹងរបស់​រដ្ឋាភិបាលខ្មែរ ដែលប្តឹង​លោក​ សម រង្ស៊ី ដែរឬទេ ?

ខណៈក្រុម​ការងារ​អ្នក​ច្បាប់​រដ្ឋាភិបាល​ កំពុង​សិក្សា​លើ​ករណី​បណ្តឹងជាលក្ខណៈ​អន្តរជាតិ​ គ្រោង​លោក សម រង្ស៊ី ទៅកាន់តុលាការប្រទេសបារាំង ចំនួន ២ករណីផ្សេងគ្នា​ ដោយ​សង្ឃឹម​ថា នឹង​ទទួល​បាន​យុត្តិធម៌ជាសកល។

ករណី​បណ្តឹង​ទាំង ២ទៅកាន់​តុលាការ​បារាំងនោះ គឺទី ១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់​ប្តឹង​លោក សម រង្ស៊ី ដែល​បាន​ចោទប្រកាន់​លោក ថា​បានរៀបចំ​ផែន​ការ ដាក់​គ្រាប់​បែកលើ​ឧទ្ធម្ភាគចក្រ ដើម្បី​សម្លាប់​លោក ហុក ឡង់​ឌី កាលពីថ្ងៃទី ៩ខែវិច្ឆិកា ឆ្នាំ ២០០៨។ ចំណែកបណ្តឹងទី ២ គឺលោក​ឧប​នាយក​រដ្ឋមន្ត្រី ស ខេង កំពុង​សិក្សា​ប្តឹង​លោក សម រង្ស៊ី ដែល​បាន​អំពាវនាវឲ្យលោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ធ្វើរដ្ឋប្រហារទម្លាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីអំណាច។

 

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន Fast News តាមសារអេឡិចត្រូនិច នៅរសៀលថ្ងៃទី៨ ខែមិថុនា នេះ លោកមេធាវី សុខ សំអឿន មកពីក្រុម​មេធាវី​អម្រិន្ទ បានអោយដឹងថា​ បើ​តាម​យុត្តិកា​សកល​របស់​តុលាការ​បារាំង គេ​នឹង​ទទួល​យក​ពាក្យ​បណ្តឹងរបស់​រដ្ឋាភិបាលខ្មែរ ព្រោះថា​លោក​សម រង្ស៊ី ក៏​​មានសញ្ជាតិ​បារាំង ហើយ​សំណុំ​រឿងនេះ នឹង​ធ្វើ​ឡើង​ក្នុងប្រទេស​បារាំង។

សូមជម្រាប់ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មខ្លាំងៗ​កាលពី​​ថ្ងៃចន្ទ បន្ទាប់​ពីមាន​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក របស់លោក សម រង្ស៊ី អះអាងថា លោក​នាយករដ្ឋមន្ត្រី គឺ​ជាឃាតករ​សម្លាប់​លោក ហុង ឡង់​ឌី តាម​រយៈ​ការ​ដាក់​គ្រាប់​បែក​ឲ្យ​ផ្ទុះ ក្នុង​ឧទ្ធម្ភាគ​ចក្រ នៅ​ពេល​ដែល​កំពុង​តែ​ហោះ​ហើរ លើ​ខេត្ត​ស្វាយ​រៀង កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០០៨​៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds