CNRP គាំទ្រ ការលើកឡើងរបស់នាយករដ្ឋមន្រ្តីប្រទេសសឹង្ហបុរី ដែលថាវៀតណាម ឈ្លានពានកម្ពុជា

ផ្ទយយពីមេដឹកនាំកម្ពុជា និងភាគីវៀតណាម ដែលថា លោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី ដែល​លើកឡើងថា «វៀតណាម ឈ្លានពានកម្ពុជា ក្នុងអំឡុងទសវត្សរ៍៨០»។ អតីត​គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការ​គាំទ្រ និងថ្លែងអំណរ​គុណនាយករដ្ឋមន្រ្តីប្រទេសសឹង្ហបុរី លោក លី សៀវឡុង ចំពោះការលើក​ប្រវត្តិ​សាស្រ្តពិត ស្តីអំពីយួនចូលឈ្លានពានទឹកដីខ្មែរឆ្នាំ១៩៧៥ ។

នៅក្នុងសេចក្តីថ្លែងការរបស់គណបក្សប្រឆាំង ដែលបានបង្ហោះនៅក្នុងទំព័រហ្វេសបុករបស់អ្នកគាំទ្រ បាន​អោយដឹងថា គណបក្សសង្គ្រោះជាតិ សូមសម្តែងនៅការដឹងគុណជាថ្មីម្តង​ទៀតដល់បណ្តាល​ប្រ​ទេស ដែល​ជាហត្ថលេខីទាំងអស់ នៃកិច្ចព្រព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលបានរៀបចំដំណើរ​ការ​នៃបញ្ចប់ជំលោះជាច្រើនឆ្នាំនៅកម្ពុជា ។ ចក្ខុវិស័យ និងគោលការនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានផ្តល់ការបំផុសកំនិតដល់ប្រជាពលរដ្ឋ ក្នុងការកសាងប្រទេសជាតិមួយ ដែលមានយុត្តិធម៌ និងប្រជាធិបតេយ្យ ដោយមានការគោរពសិទ្ធិមនុស្ស និងនិតិរដ្ឋ ។

សេចក្តីថ្លែងការ​ណ៍បន្តថា យើងមិនអាច និងមិនគួរកែប្រែប្រវត្តិសាស្ត្រ ដោយការបកស្រាយ និងការ​ប្រកែក​តវ៉ានោះទេ ។ យើងចាំបាច់ត្រូវរៀន ពីប្រវត្តិសាស្ត្រ​។

គួរបញ្ជាក់ផងដែរថា ក្រោយពីលោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី ដែលលើកឡើងថា «វៀត​ណាម ឈ្លានពានកម្ពុជា ក្នុងអំឡុងទសវត្សរ៍៨០» មេដឹកនាំកម្ពុជា សម្តេចតេជោ បានចាត់​ទុក​ថា​លោក សៀនឡុង គាំទ្ររបបប្រល័យពូជសាសន៍ និងចង់ឲ្យរបបប្រល័យ​ពូជសាសន៍​វិល​ត្រឡប់​មក​កម្ពុជា​វិញ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds