លោក យ៉ែម បុញ្ញាឬទ្ធិ ដើម្បីរក្សាEBA ត្រូវពង្រឹង​លទ្ធិប្រ​ជា​ធិ​បតេយ្យ ការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាព​ យុត្តិធម៌សង្គម​ ការដោះលែងលោក​ កឹម​ សុខា​

ក្ដីសង្ឃឹមលេី​ កិច្ចសហប្រតិបត្តការអន្តរជាតិល្អ​ រក្សាផលចំណេញពី​ EBA GSP ស្តារ និងពង្រឹង​លទ្ធិប្រ​ជា​ធិ​បតេយ្យ ការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាព​ យុត្តិធម៌សង្គម​ ការដោះលែងលោក​ កឹម​ សុខា​ ។ល។ គឺ​ដេីម្បីផ្សះផ្សាជាតិ​ ឯកភាពជាតិ​ ខ្មែរ​រក្សាបាននូវស្ថិរភាព​ អភិវឌ្ឍន៍​ ពង្រឹងកម្លាំងសេដ្ឋកិច្ច​។ នេះជា​ការ​លើកឡើងរបស់លោក យ៉ែម បុញ្ញាឬទ្ធិ អតីតអ្នកនាំពាក្យអតីតគណបក្សប្រឆាំងនៅកម្ពុជា ។

ការថ្លែងបែបនេះ បន្ទាប់ពីប្រតិភូ​សហភាព​អឺរ៉ុប​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ មិថុនា​ ក្នុង​គោល​បំណង​ស្វែង​រក​ការពិត​មួយ​ បន្ទាប់​ពី​ប្រទេស​នេះ​បាន​ចាប់​ផ្ដើម​ដំណើរការ​ ដែល​នឹង​ឈាន​ទៅ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​រក​ឃើញ​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំ​បាន​ស្ដារ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ​នោះ។

លោកថា ពលរដ្ឋខ្មែររំពឹងទុក​ ថាពិតជាអាចមានដំណោះស្រាយជាវិជ្ជមាន​ជាក់ជាពុំខាន ពីព្រោះ​ខាង​ភាគី​សហភាពអឺរ៉ុប​ បានបញ្ជាក់ពីគោលបំណងនៃបេសកកម្ម ក្នុងគោលដៅ​សហការ​ជាមួយ​រាជរដ្ឋា​ភិបាល​ក​ម្ពុ​ជា ក្នុងការការពារមិនឱ្យកម្ពុជាបាត់បង់ EBA ដើម្បីជាគុណប្រយោជន៍រួមរបស់កម្ពុជា និងសហភាព​អឺ​រ៉ុប​​។ ខាងភាគីកម្ពុជាក៏បានបញ្ជាក់អំពីស្ថានភាពកម្ពុជា និងជួយគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍនេះ ឱ្យ​ទ​ទួលបានជាបន្តទៀតនូវប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ពីសហ​ភាពអឺរ៉ុប។​ កម្ពុជា​នឹង​ព្យាយាម​ការពារ​ ​EBA មិន​ឲ្យ​បាត់បង់​ទេ។

លោកថា ការពិនិត្យ​ និងស្វែងរកការពិតនៃការអនុវត្ត​ប្រព័ន្ធអនុ​គ្រោះពន្ធគ្រប់​មុខទំនិញ លើក​លែង​គ្រឿង​សព្វាអាវុធ (EBA)​ នេះ​ គណ:ប្រតិភូសហភាពអឺរ៉ុប​ក្នុងដំណាក់កាល​ទី១ រយ:ពេល៦ខែ​ (​១៣កុម្ភ:២០១៩-១២សីហា២០១៩) និងបានមកបំពេញបេសកកម្មជាលេីកទី២​ នៅប្រទេស​កម្ពុជា​ នាដេីមខែមិថុនា​ ២០១៩​ នេះ។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ បានជួបជាមួយតំណាងរាជរដ្ឋាភិបាល​នៃក្រសួងពាក់ព័ន្ធ​ នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នេះ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds