ព្រឹត្តិការណ៍ចម្លែកទាំង 3 ក្នុងប្រវត្តិសាស្រ្តទាក់ទងនឹងមនុស្សក្រៅភព!!
ប្រិយមិត្តធ្លាប់បានដឹងហើយថា មនុស្សក្រៅភពតែងតែមាននៅទ្វីបអឺរុប ចំណែកអាស៊ីមិនមានមនុស្សក្រៅភពនោះទេ ហើយមនុស្សក្រៅភពមានតាំងពីយូរណាស់មកហើយ រឿងទាំងអស់នេះគឺពិបាក ពន្យល់និងបកស្រាយអោយគេ បានយល់ណាស់ ៕
១ លោក Frederick Valentich
ពេលនោះគាត់ស្រែកឡើង ពេលលោកកំពុងជិះយន្តហោះថា វាមិនមែនជាយន្តហោះនោះទេ ហើយគាត់បានបាត់ពីផែនដីនៅថ្ងៃ អាទិត្យ ទី ២១ ខែ តុលា ឆ្នាំ ១៩៧៨ ពេលគាត់បាត់ខ្លួនពេលនោះគេតាមរកដែល តែរកមិនឃើញ ។
២ លោក Travis Walton
នៅក្នុងខែ កុម្ភះ ឆ្នាំ ១៩៧៥ គាត់បានធ្វើការជាមួយអ្នកកាប់ឈើ នៅក្នុងព្រៃ Apache ជាមួយនិងលោក Dwayne នៅលើផ្លុវដែលពួកគេត្រលប់មកវិញនៅយប់មួយពួកគេបានអះអាងថា បានឃើញពន្លឺចាំងពីលើមេឃ បន្ទាប់មកពួកគេ ក៏ឃើញថាសហោះពណ័មាសមួយស្ថិតនៅលើអាកាសចំពីលើក្បាលពួកគេ ហើយគាត់បានរត់ចូលក្រោមថាសហោះ មានពន្លឺពណ័ខៀវ ហើយក៏ស្រូបទៅបាត់ ហើយលោក Travis Walton បានដឹងខ្លួនវិញហើយគាត់បាននិយាយថា គាត់បានឃើញ មនុស្សចំលែង ដែលមានជើងបួនហើយខ្ពស់ៗជុំវិញគាត់ ហើយពួកគេបានបញ្ចូនគាត់មកវិញ កន្លែដែលគេបញ្ជូនគាត់មកវីញមានចម្ងាយ ៤៨ គម រឿងរ៉ាវនេះបានធ្វើអោយមនុស្សចាប់អារម្មណ៏យ៉ាងច្រើន ។
៣ លោកស្រី Betty និង លោក Barney
នៅយប់មួយ ១៩ កញ្ញា ១៩៦១ ប្ដីប្រពន្ធជនជាតិអាមេរិច បានបើករថយន្តត្រលប់មកពីកំសាន្តវិញ នៅពេលនោះពួកគេបានប្រទះឃើញពន្លឺម្យ៉ាងនៅលើមេឃមុនដំបូងពួកគេបាននិយាយថា ជាផ្កាយដុះកន្ទុយ នៅពេលដែលពន្លឺនោះកាន់តែច្បាស់ទៅៗ
ពន្លឺនោះមិនមែនជាអាច៍ផ្កាយនោះទេ តែជាពន្លឺចេញពីវត្ថុម្យ៉ាងនៅលអាកាស ពួកគាត់បានបើកទ្វារថយន្ត ចេញទៅមើលនោះវាជាថាសហោះ ហើយពួកគាត់បានលឺសម្លេង ម៉ាស៊ីកំពុងដំណើរការ ជាងនោះទៅទៀតមានអារម្មណ៍ថាញ័រខ្លាំងឡើងៗ រំពិចនោះពួកគាត់បានដឹងខ្លួនថា ថាសហោះនោះបានស្ថិតនៅចម្ងាយ ប្រម៉ាន៥៦ គម ហើយពួកគាត់មិនបានចាំថាអ្វីដែលកើតឡើងចំពោះពួកគាត់នោះទេ វាដូចជាបាត់បង់ការចងចាំច្អឹង ហើយពួកបានប្រើវិធីចិត្តសាស្រ្តអស់ ៦ ខែ ពេលនោះកាចងចាំរបស់ពួកគេបានមកវិញ ដូចធម្មតា។
អត្ថបទ កែវ ច័ន្ទសុផាវរុណ