ហ៊ុល គឹម​ហ៊ុយ ថា​ ខុសគ្នា​ស្រលះ​រវាង​ការ​លេង​ឲ្យ​បឹងកេត និង​លេង​នៅ​បាទី

បាល់ទាត់៖ បន្ទាប់ពី​ជួយ​ក្រុម​បឹងកេត​ទទួល​បាន ៣​ពិន្ទុ​ពេញ តាមរយៈ​ការ​យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន ៣–២ ក្នុង​ជំនួប​បើកឆាក​លី​គ​កំពូល​កម្ពុជាសប្ដាហ៍​ទី​១ អ្នកចាំទី​វ័យក្មេង ហ៊ុល គឹម​ហ៊ុយ បាន​បង្ហាញ​នូវ​អារម្មណ៍​តានតឹង​ជា​ខ្លាំង បើ​ប្រៀបធៀប​កាលពី​រូបគេ​លេង​ឲ្យ​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី។

គឹម​ហ៊ុយ បាន​បញ្ជាក់​ថា វា​មាន​ភាព​ខុស​គ្នា​ស្រលះ ពេល​ខ្លួន​មានឱកាស​លេង​លី​គ​កំពូល​កម្ពុជាជាមួយ​ក្លឹប​បឹងកេត ដែល​មាន​ការប្រកួតប្រជែង​ខ្ពស់ទាំង​កាយសម្បទា កម្លាំង និង​បច្ចេកទេស ផ្ទុយ​កាលពី​លេង​នៅ​សា​បាល់ទាត់​ជាតិ​បាទី គឺ​លេង​ត្រៀម​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន​, ពាន​យុវជន​ផ្សេងៗ និង​ប្រកួត​មិត្តភាព​ជាដើម។​ អ្នកចាំទី​កំពុង​ឡើង​កូដ​ក្រោយ​ជួយ​ក្រុម U22 កម្ពុជាទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤ នៃ​ពាន AFF U22 Championship 2019 កាល​ពី​ពេល​ថ្មីៗ​រូប​នេះ​បន្ដ​ថា តាមរយៈ​ការប្រកួតប្រជែង​ខ្លាំង​នេះ នឹង​ជំរុញ​រូបគេ​បង្កើន​ការ​ហ្វឹក​ហាត់​កាន់​តែ​ខ្លាំង ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​អាជីព និង​ជួយ​ក្លឹប​សម្រេច​គោលដៅ​ក្នុង​ការប្រកួត​ពានរង្វាន់​ផ្សេងៗ ពិសេស​គឺ គឹម​ហ៊ុយ ប្ដេជ្ញា​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​រៀមច្បង​តែម្ដង។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន ហ៊ុល គឹម​ហ៊ុយ កំពុង​បង្ហាញ​ភាព​លេចធ្លោរ តាមរយៈ​ការ​ចាំ​ទី​ដ៏​ល្អក្នុង​ការ​ប្រកួត​ពាន​រង្វាន់AFF U22 Championship 2019 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កាលពី​ខែ​មុន ហើយ​រូបគេក៏​ត្រូវ​បាន​គ្រូ​ជម្រើស​ជាតិ​លោក Felix ផ្ដល់​ទំនុក​ចិត្ត​ជាប់​ជម្រើស​ជាតិ U23 កម្ពុជា​ជាថ្មីដើម្បី​ត្រៀម​ការប្រកួត​ជម្រុះ​ពូ​ល H នៃ​ពានរង្វាន់AFC U23 Championship 2020 នា​ចុង​សប្ដាហ៍​នេះ​ផង​ដែរ៕

ប្រភព៖ BTV

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds