ក្រសួងព័ត៌មាន ឲ្យវិទ្យុ VOA បើកការិយាល័យនៅកម្ពុជាវិញ
ភ្នំពេញ៖ វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) នឹងងមានការិយាល័យតំណាងស្របច្បាប់មួយ នៅក្នុងប្រទេសកម្ពុជា ក្រោយពេលដែលក្រសួងព័ត៌មាន បានចេញលិខិតផ្លូវការ សម្រេចឱ្យវិទ្យុអាមេរិកមួយនេះ បើកការិយាល័យតំណាងតាមផ្លូវច្បាប់។
លោក Christopher Service Dechard ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ P822102789 ធ្វើនៅថ្ងៃទី០១ខែមិថុនា ឆ្នាំ២០១៩ ជាតំណាងស្របច្បាប់ ប្រចាំការិយាល័យសំឡេងសហរដ្ឋអាមេរិក (VOA) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មានទីតាំងស្ថិតនៅផ្ទះលេខ៣២០ ផ្លូវព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងមាន ។
បើតាមការបញ្ជាក់របស់ក្រសួងព័ត៌មាន ក្នុងប្រកាស២ នៃសេចក្តីសម្រេចខាងលើនេះការិយាល័យសំឡេងសហរដ្ឋអាមេរិក (VOA) និងអ្នកតំណាងស្របច្បាប់ ត្រូវគោរពតាមរដ្ឋធម្មនុញ្ញ ច្បាប់
ស្តីពីរបបសារព័ត៌មាន ក្រមសីលធម៌អ្នកសារព័ត៌មាន បទបញ្ជា កិច្ចសន្យា នឹងសេចក្តីណែនាំនានាពាក់ព័ន្ធវិស័យព័ត៌មាន និងសោតទស្សន៍នៃព្រះរាជាណាចក្រកម្ពុជា។ ករណីប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន៕