លោក ពេជ្រ ស្រស់ ៖ ការហាមឃាត់មិនឲ្យពលរដ្ឋហូបនំបញ្ចុកនៅស្រុកកោះសូទិនពីអាជ្ញាធរ គឺជាការរឹតត្បិតសិទ្ធិ នឹងរំលោភសិទ្ធិពលរដ្ឋយ៉ាងធ្ងន់ធ្ងរ

(ភ្នំពេញ)៖ បន្ទាប់ពីអាជ្ញាធរស្រុកកោះសូទិន ហាមឃាត់ប្រជាពលរដ្ឋ​មិនឲ្យហូប​នំបញ្ចុក​ដោយ​សារ​មិន​បាន​សុំ​ច្បាប់​នៅថ្ងៃទី៦ ខែមិថុនា​ ឆ្នាំ២០១៩​ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បាន​ប្រតិកម្ម​ចំ​ពោះ​ការ​​រឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋ ពីសំណាក់អាជ្ញាធរ​។

ថ្លែងប្រាប់សារព័ត៌មាន Fast News តាមទូរសព្ទ័នៅរសៀលថ្ងៃទី៦ ខែមិថុនា នេះ​ លោក ពេជ្រ ស្រស់ ប្រ​ធាន​គណបក្សយុវជនកម្ពុជា និងជាសមាជិកនៃស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឲ្យដឹង ជុំវិញ​ការហាម​ឃាត់​នៃ​ការហូបនំបញ្ចុក គឺជាការគាបសង្កត់សិទ្ធិរបស់ពលរដ្ឋ ​ដែលយើង​មិន​អាចទទួល​យក​បាន​ ដោយ​គ្រាន់តែប្រជាពលរដ្ឋ​ហូបនំបញ្ចុកក៏សុំច្បាប់ដែរនោះ វាជា​ការរឹត​ត្បិត​​សិទ្ធិសេរីភាព​ប្រជា​ពលរដ្ឋ នឹងជាការគាបសង្កត់តាមមូលដ្ឋាន ដែលផ្ទុយទៅនឹងច្បាប់រដ្ឋធម្មនុញ្ញមានចែងជាធរមាន​​។

លោក បន្ថែមថា សូម្បីតែគណបក្សកាន់អំណាច ក៏គេមានកម្មវិធីជុំគ្នាដែរពិសារនំបញ្ចុកដែរ អញ្ចឹងត្រូវបើកឲ្យ​ទូ​លាយ​​នៃការ​ហូប​នំ​បញ្ចុក សំខាន់គឺយើងមើលថា តើការប្រមូលផ្ដុំនោះជាការធ្វើអំពើខុសច្បាប់ឬទេ? អាហ្នឹង​ចាំ​មាន​វិ​ធានការផ្លូវច្បាប់ទៅលើ​ពួកគាត់​ តែការហូបនំបញ្ចុកនោះ គឺគ្រាន់តែជាការជួបជុំវាមិនមានអ្វីខុសច្បាប់នោះទេ​៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds