តោះមើលលោកគ្រូសាន សៅយ៉ាន់ និយាយអ្វីខ្លះ ក្រោយ ឃួន ឡាំងកូស៊ីន ផ្ដួលម្ចាស់មេដាយមាសពិភពលោក IFMA ៥សម័យរបស់ថៃ ?
បន្ទាប់ពីអ្នកប្រដាល់វ័យក្មេង ឃួន ឡាំងកូស៊ីន បានយកឈ្នះជើងខ្លាំងថៃ ម្ចាស់មេដាយមាសពិភពលោក IFMA ៥សម័យ ណុកក្រៈជីប នៅទឹកទី២ គ្រូបង្វឹកជើងខ្លាំងគុនខ្មែរ លោកសាន សៅយ៉ាន់ បានអោយដឹងថា ឃួន ឡាំងកូស៊ីន បានត្រៀមគ្រប់គ្រាន់ទើបអាច ទើបអាចផ្ដួលម្ចាស់មេដាយមាសពិភពលោក IFMA ៥សម័យរបស់ថៃ ណុកក្រៈជីប ស៊ីតផអែត ក្នុងទឹកទី២ បាន។
លោក សៅយ៉ាន់ បានអោយដឹងថា ៖” អត់ឲ្យគាត់ញញើតទេ តែនិយាយទៅគាត់ត្រូវញញើតទេ ពេលប៉ះអ្នកខ្លាំងចឹង។ ប្រសិនជាយើងចាញ់ ក៏អត់មានអ្វីត្រូវខាតបង់នោះទេ ព្រោះយើងខ្ចី។ តែ បើយើងឈ្នះយើងមានឈ្មោះកាន់ល្បី។ ព្រោះឱកាសដែលបានជួប ណុកក្រៈជីប ហ្នឹង គឺល្អបំផុត។ ព្រោះខាងស្ថានីយគាត់ផ្ដល់ឱកាសឲ្យបានវ៉ៃជាមួយកីឡាករដែលល្អចឹង ហើយយើងនឹងមានបទពិសោធថ្មីតទៅទៀត។ និយាយទៅ អត់ខ្លាចទេ។ បើនិយាយពីចិត្តខ្ញុំ អត់ខ្លាចរឿងពងទាជល់ថ្មនោះទេ ព្រោះកាលពីខ្ញុំនៅវ៉ៃ គឺចង់ជួបតែអ្នកខ្លាំងទេ។ ខ្ញុំអត់ខ្លាចទេ អ្នកខ្លាំង។ ព្រោះចាញ់អ្នកខ្លាំង វាល្អជាងចាញ់អ្នកខ្សោយជាងយើង”។
គ្រូបង្វឹកជើងខ្លាំងគុនខ្មែរវ័យក្មេង ឃួន ឡាំងកូស៊ីន ថា មុនគាត់ឡើងប្រកួត យើងបានប្រាប់គាត់ឲ្យបាំងដៃស្ដាំ ព្រោះអីកីឡាករថៃ គេពូកែកណ្ដាប់ដៃ ហើយម៉ាត់ត្រង់។ ចឹងខ្ញុំឲ្យគាត់រៀន និងហាត់បាំងដៃ។ ប្រសិនជាយើងមិនប្រើស្នៀតបាំងដៃទេ យើងអាចនឹងពិបាក។ ហើយកីឡាករថៃនេះ ពូកែទាត់ជើង ម៉ាត់ត្រង់”។
លទ្ធផលកូនសិស្សខ្លួន ឃួន ឡាំងកូស៊ីន ផ្ដួល ណុកក្រៈជីប ជាលទ្ធផលមួយ នឹកស្មានមិនដល់ ដែលអាចយកឈ្នះជើងខ្លាំងថៃរូបនេះ បានយ៉ាងលឿន លើសពីការរំពឹងទុក។ ខ្ញុំនឹកស្មានមិនដល់ គាត់អាចយកឈ្នះណុកក្រៈជីបបានលឿនចឹង។ ព្រោះអីថៃគេមក គេរាងមើលងាយយើង។ ចឹងការមើលងាយគេ ហើយប្រហែស យើងអាចបំបាក់កែង រាងទ្រេតហើយម៉ាត់មួយដៃ តាមម៉ាជង្គង់ទៀត”៕