លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្ត
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតផ្នែកសុខាភិបាលមកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុបប្រមាណ ១,៣៥៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។
និស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះ មានកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររងលើជំនាញទន្តបណ្ឌិត, ឱសថសាស្ត្រ, គិលាននុបដ្ឋាក និងឆ្មប។ និស្សិតដែលបញ្ចប់ការសិក្សាដោយជោគជ័យនេះ មាននិស្សិតជាច្រើន បានធ្វើទស្សនកិច្ចសិក្សា និងបានធ្វើការងារស្ម័គ្រចិត្តនៅតាមបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថានសុខាភិបាលនៅក្រៅប្រទេសមានដូចជា ប្រទេសកូរ៉េ ប្រទេសចិន ប្រទេសជប៉ុន និង សហរដ្ឋអាមេរិក។
អត្ថបទ៖ ព្រួញទេព