​សមត្ថកិច្ច​ ឃាត់​ខ្លូនយុវ​ជន​ល្មោភកាម​ម្នាក់ ពាក់ពន្ធករណីរំលោភ​នៅ​ស្រុក​គាស់ក្រឡ​

បាត់ដំបង ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​នៃ​អធិការដ្ឋាន​នករបាល​ស្រុក​បាណន់ បង្ក្រាប​ឃាត់​ខ្លួន​​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​នារី​ម្នាក់​កាលពី​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៤​និង​៣០​នាទី នៅក្នុង​ចំការ ភូមិ​សំរោង ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់ក្រឡ ។​ នេះបើយោង​តាមគេហទំព័រ​របស់​អគ្គស្នងការនគរបាលជាតិចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនានេះ ។

សមត្ថកិច្ច​បានអោយដឹង​ថា ​ជនសង្ស័យ​ឈ្មោះ ឆន វ៉ាន់​ធិ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃទទឹង ឃុំ​បាយ​ដំរាំ ស្រុក​បាណន់ បាន​ចាប់រំលោភ​ជនរងគ្រោះ​ឈ្មោះ អ​.​សរ អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃធំ ឃុំ​កំពង់​​​ល្ពៅ ស្រុក​សំឡូត ។ អ្នក​ទាំងពីរ​មក​ស្នាក់នៅ​ធ្វើ​ចំការ​ក្នុង​ចំណុចកើតហេតុ​ខាងលើ ។​

ករណីនេះ សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ និង​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds