នគរបាលឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ករណីប៉ុនប៉ងរំលោភ និងគំរាមសម្លាប់

ភ្នំពេញ​៖​ កម្លាំងនគរបាលខណ្ឌដង្កោ​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ករណី ប្រទូស្ដកេរខ្មាស និងគំរាម​សម្លាប់​(ប្រើកាំបិតបុ័ងតោគំរាមកាប់សមត្ថកិច្ច) នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជ​ធានីភ្នំពេញ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង២០នាទី ។ នេះបើយោងតាមគហទំ​ព័រ​របស់អគ្គស្នងការនគរបាលជាតិ។

ជនរងគ្រោះឈ្មោះ ថ ស​ ន​ អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ភូមិថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យឈ្មោះ រស់ នៅ ភេទប្រុស អាយុ២៧ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកជឹម​ ស៊ីថា​ អធិការនគរបាលខណ្ឌបានអោយដឹងថា​មុនពេលកេីតហេតុជនរង​គ្រោះ​កំពុង​តែប​បោស​សំអាតក្នុងបន្ទប់ជួល ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះស្រាប់​តែជន​សង្ស័យ​ឈ្មោះ រស់ នៅ ភេទប្រុស អាយុ២៧ឆ្នាំ បានស្ទុះចូលមកយកដៃឆ្វេង ច្របាច់កជនរងគ្រោះ​ហើ​យ​​ដៃស្ដាំរុញខ្ទប់ទ្វាបិត ។

បន្ទាប់មកជនសង្ស័យបានយកដៃស្ដាំលូកខ្វះប្រដាប់ភេទរបស់ជនរងគ្រោះ តែលូកមិន​ចូលដោយ​សារ​ជនរងគ្រោះស្លៀកខោជើងវែងបានត្រឹមតែប៉ះពីលើ ហើយជនរងគ្រោះបានចាប់បេះដៃចេញ រួចជន​សង្ស័យ​ក៏បានច្រានជនរងគ្រោះផ្ដួលទៅលើឥដ្ឋការ៉ូ ហើយយកដៃស្ដាំលូកខ្វះប្រដាប់ភេទម្ដងទៀត រួចជនរងគ្រោះរើបម្រះស្រែកអោយអ្នកជិតខាងជួយ ហើយជនសង្ស័យក៏បាន​ទាត់ជនរង​គ្រោះ​មួយ​ជើងត្រូវចំក្បាលផ្នែកខាងក្រោយបណ្ដាលអោយពកមួយកន្លែង ។

ក្រោយមកក៏មានអ្នកជិតខាង និងកម្លាំងសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុជួយអន្ដរាគមន៍ តែជន​សង្ស័យ​បានទាញកាំបិតបុ័ងតោស្រែកគំរាមកាប់សម្លាប់សមត្ថកិច្ចមិនអោយចូលធ្វើអន្ដរាគមន៍ ហើយ​សមត្ថកិច្ចយើងក៏បានស្ទុះចូលប្រតាយប្រតប់ជាមួយជនសង្ស័យបណ្ដាលអោយរងរបួសស្រាល ទើប​​ចាប់​ឃាត់ខ្លួនជនសង្ស័យបាន រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ដង្កោ​តាមនីតិវិធីច្បាប់ ។

ពេលសាកសួរជនសង្ស័យបានសារភាពថារូបគេ(ជនសង្ស័យ​) ពិតជាបានធ្វើសកម្មភាពច្របាច់ក លូកដៃខ្វះប្រដាប់ភេទបំរុងចាប់រំលោភសេពសន្ថវៈលើជនរងគ្រោះ និងគំរាមកាប់សមត្ថកិច្ច ប្រាកដមែន ទើបជនរងគ្រោះបានដាក់ពាក្យបណ្ដឹងជនសង្ស័យអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដង​ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds