បុរសម្នាក់បានបាត់បង់ជីវិត ក៏ព្រោះតែវក់និង Mobile Legend

បរទេស: សម័យបច្ចេកវិទ្យាទៅហើយមិនដូចជាសម័យមុននៗឡើយ ចង់មើលអ្វី ទិញអ្វីឬលេងអ្វីក៏ដោយក៏វាមានភាពងាយស្រួលនឹងរហ័សជាងកាលពីជំនាន់មុនដែរ។ ពីមុនអ្នកចង់លេងហ្គេមអ្វី ត្រូវចំណាយពេលជិះទៅផ្សារទៅអង្គុយរើសDiscឬកាសែតហ្គេម ដែលពេញចិត្តយកលេង មិនដូចសម័យនេះទេ គ្រាន់តែមានSmart Phoneមួយគ្រឿងគឺជាការស្រេច។

គេបង្កើតហ្គេមមកសម្រាប់លេងកែរអផ្សុករបស់មនុស្ស តែពេលខ្លះមនុស្សបែរជាប្រើប្រាស់វាខុសផ្លូវទៅវិញ រហូតទៅជាងប់នឹងញៀន ដាច់បាយដាច់ទឹកក៏ថាបានដែរ។ បុរសម្នាក់បានប្រែខ្លួនពីបុរសង្ហារមានសាច់មានឈាម ប្រែក្លាយជាមនុស្សម្នាក់ដែស្គមរីងរៃ ទៅណាក៏លែងចង់ទៅ បាយទឹកក៏ភ្លេចនឹងនារព្រោះតែហ្គេមមួយមានឈ្មោះថា Mobile Legendបានឈានជើងចូលក្នុងឆាកជីវិតរបស់គាត់។ គាត់ចាប់ផ្តើមស្គមពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ដេកនឹងគ្រែដាក់អុកហ្សីហ្សែន បន្តរហូតដល់ថ្ងៃគាត់បានបាត់បង់ជីវិត។

គួរបញ្ចាក់ផងដែរថាដែរហ្គេមទូរសព្ទ័ឈ្មោះថា Mobile Legend មួយនេះពិតជាមានភាពទាក់ទាញមែន វាហ្គេមមួយដែលមានលក្ខណះវាយប្រយុទ្ធគ្នា បូករួមទាំងភាពវ័យឆ្លាតរបស់Playerនឹងតិចនិចរៀងៗខ្លួនទើបអាចយកឈ្នះក្នុងការប្រកួតហ្គេមនេះបាន។ បើនិយាយជារួមវាមានសភាពដូចទៅនឹងហ្គេមOnlineមួយដែលឈ្មោះថា DOTA ផងដែរ។

អត្ថបទ កែវ ច័ន្ទសុផាវរុណ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds