តារាស្រីវៀតណាមម្នាក់ទៀត តែងខ្លួនស៊ិចស៊ីមិនធម្មតា រហូតផ្ទុះការរិះគន់

តារា​ចម្រៀង និង​សម្ដែង​អ្នកនាង Phuong Trinh Jolie របស់​ប្រទេស​វៀតណាម បាន​ធ្វើ​ឲ្យ​មហាជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ភ្ញាក់ផ្អើល និង​ចាប់​អារម្មណ៍​តាម​រយៈ​រ៉ូប​ដ៏​ស៊ិចស៊ី​មួយ​ឈុត។ នាងបានដើរ​ចូល​យ៉ាង​ជឿជាក់​ក្នុង​ព្រឹត្តិការណ៍​ការ​ប្រគំ​តន្ត្រី​នៅឯ​ទីក្រុង​ហូជីមិញ​កាល​ពី​​ថ្មី​ៗ​នេះ។

តារា​វ័យ​៣១​ឆ្នាំ​រូប​នេះ និងរៀបអាពាហ៍ពិពាហ៍​រួច​ហើយ បាន​ស្លៀក​​​រ៉ូប​ពណ៌​ខៀវ​​​មួយ​ឈុត ខ្លី​ត្រឹម​ពាក់​កណ្ដាល​ភ្លៅ​ បង្ហាញ​ពី​ជើង​ដ៏​តូច​ស្រឡូន​ស្អាត រួម​នឹង​ការ​បញ្ចេញ​សម្រស់​ដើម​ទ្រូង​គ្មាន​ស្ទាក់ស្ទើរ។

បើ​មើល​តែ​មួយ​ភ្លែត អ្នក​ប្រហែល​ជា​គិត​ថា​វា​សាមញ្ញ តែ​បើ​ពិនិត្យ​ឲ្យ​យូរ​បន្តិច គឺ​វា​ពិត​ជា​សំលៀកបំពាក់​ដ៏​ស៊ិចស៊ី។ រ៉ូប​​ដែល​មាន​លាយ​គ្រាប់​អង្កាំ​ចែងចាំង​ជាប់​នឹង​សាច់​ទ្រូងមួយ​ឈុត​​នេះ​ ត្រូវ​បាន​រចនា​ម៉ូត​ដោយ លោក Do Long ជា​អ្នក​រចនា​ម៉ូត​ឲ្យ​តារា​ល្បីៗ​ប្រចាំ​ប្រទេស​វៀតណាម។

នៅ​ក្នុង​កម្មវិធី​នោះ ផ្ទុះ​ឡើង​នូវ​មតិ​រិះគន់​ដ៏​ចម្រូងចម្រាស​ទាក់ទង​នឹង​ការ​ស្លៀកពាក់​របស់​អ្នកនាង Phuong Trinh Jolie។ មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា​តារា​សម្ដែង​ដែល​កើត​ក្នុង​ឆ្នាំ​១៩៨៨ រូប​នេះស្លៀក​ពាក់​ស៊ិចស៊ី​ហួស​ហេតុ​ពិបាក​ទទួល​យក និង​មិន​សម​ស្រប​នឹង​កម្មវិធី​ដែល​នាង​កំពុង​មាន​វត្តមាន។

យ៉ាង​នេះ​ក្ដី អ្នក​នាង Jolie មិន​បាន​បង្ហាញ​ការ​ប្រតិកម្ម​បត​ត​ទៅ​វិញ​ទេ ដោយ​នាង​គ្រាន់​តែ​និយាយ​ពាក្យ​មួយ​ឃ្លារ​ខ្លី និង​វិជ្ជមាន​ទៅ​កាន់​បណ្តា​អ្នក​រិះគន់​។ នាង​បាន​និយាយ​ថា ​ខ្ញុំ​ស្លៀក​សំលៀក​បំពាក់​ដែល​ស្រប​តាម​ការ​តម្រូវ​នៃ​កម្មវិធី​ដែល​ខ្ញុំ​បាន​ចូលរួម​នោះ។ ម្យ៉ាង​ទៀត ខ្ញុំ​ពិត​ជា​ស្រឡាញ់​ការ​ស្លៀកពាក់​បែប​ស៊ិចស៊ី ដែល​ស្រប​នឹង​រាងកាយ​ និង​អាជីព​របស់​ខ្ញុំ។ បើ​ខ្ញុំ​ត្រូវ​ចូលរួម​កម្មវិធី​បែប​បុរាណ នោះ​ខ្ញុំ​នឹង​បត់បែន​តាម​នឹង​ដែរ។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds