ខាងប្រុសចោទថាបាត់លុយអស់៨០ដុល្លារ តែខាងស្រីម៉ាហ្សាថាប៉ងចង់រំលោភ
ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បី បន្ទាប់ពីផឹកសុីស្រវឹងស្រឿងបានទៅរកសេវ៉ាកោសជប់នៅចំណុចហាង៧៧៧៧ ពេលកោសជប់រួចរាល់ដោយឃើញនាងរាងទំនងដែរ បបួលនាងរួមមេត្រីនៅទីនោះ តែនាងមិនព្រមទើបធ្វើឲ្យបុរសនោះចាប់បង្ខំទាំងកម្រោល នាងទ្រាំមិនបានក៏ស្រែកឆោឡោផ្អើលគេឯងអ្នកជិតខាង ប្ដឹងផ្ដល់គ្នាដល់ប៉ុស្ដិ៍ នគរបាលដើម្បីដោះស្រាយគ្នា ។
ហេតុការណ៍ នេះកើតឡើងកាលពីវេលា ម៉ោង១២និង១០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។
បុរសនោះ ឈ្មោះអេ ពូថា អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅភូមិម័រ សង្កាត់សង្កោរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកនារីម៉ាស្សាឈ្មោះលីន អាយុ២៩ឆ្នាំ ស្នាក់នៅស្ទឹងមានជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុបុរសរូបនេះបានមករកសេវ៉ាកោសជប់នៅហាង ៧៧៧៧ ហើយបានហៅ នារីជាអ្នកម៉ាស្សាម្នាក់ទៅម៉ាស្សាកោសជប់រួច បុរសនេះ ក៏បបួលនាងរួមភេទតែនាងមិនព្រម ហើយបានចាប់បង្ខំនាងរហូតទ្រាំលែងបានស្រែកអោយគេជួយ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ តែម្ដង ។
តែតាមបុរសនោះបាននិយាយថា បន្ទាប់ពីផឹកស្រាជាមួយមិត្តភក្តិស្រវឹងស្រឿងៗ នៅអាចបើកបរបាន ហើយក៏បែកគំនិត ចង់មករកសេវ៉ា កោសជប់ពេលចូលមកដល់ក៏ហៅនារីខាងលើមកកោសជប់អោយ លុះពេលកោសជប់រួច ស្រាប់តែយកកាបូបអោយលុយថ្លៃម៉ាស្សាក៏បាត់លុយអស់ចំនួន៨០ដុល្លារ ទើបសួរនាំរហូតទាស់សម្តីគ្នាបង្កជាហឹង្សាពួកគេព្រួតគ្នា វាយគាត់អោយរបួសទៀតផង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំភាគីទាំងសង្ខាងមកធ្វើការដោះស្រាយគ្នា នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការសាកសួរ។ ក្រោយពីការសម្របសម្រួលភាគី ទាំងសង្ខាងបានបញ្ចប់រឿង ដោយសុំស្មើគ្នាបញ្ចប់រឿងនៅត្រឹម ប៉ុស្ដិ៍នោះតែម្ដង ៕
អត្ថបទ៖ សុខ លាភ