មេប៉ុស្តិ៍ប៉ូលិសឃុំរាមម្នាក់ និងបក្ខពួកត្រូវសមត្ថកិច្ច ចាប់ខ្លួន ពាក់ព័ន្ធករណី​ឃាតកម្ម​

ព្រះសីហនុ៖ មេប៉ុស្តិ៍ប៉ូលិសឃុំរាមម្នាក់ និងបក្ខពួកត្រូវសមត្ថកិច្ច ចាប់ខ្លួន ពាក់ព័ន្ធនឹងករណី​ឃាតកម្ម​សម្លាប់​បុរសម្នាក់ ហើយសាកសពត្រូវបាន គេយកទៅបោះចោលនៅក្បាលស្ពានទឹកសាប ក្នុងគោល​បំណងបំបិទដាន។

ប្រភពព័ត៌មានដែលមុនឈានដល់ការចាប់ខ្លួនមនុស្សច្រើននាក់នេះ ដើមហេតុថា ចេញពី​ជម្លោះ​​រវាងជនរងគ្រោះ និងម្ចាស់ផ្ទះលក់ទិញ ឈើមួយកន្លែងនៅទឹកសាប ម្ចាស់ផ្ទះមិន​ស្គាល់​ឈ្មោះ​ដោយ​គ្រាន់តែដឹងថា អ្នកស្រុកហៅម៉ែអាគៀតៗ ដោយប្រើហិង្សាទៅវិញទៅមក រហូតដល់ជនរង​គ្រោះ​ស្លាប់។

រឿងហេតុនេះ កើតឡើងកាលពីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ លុះព្រឹកឡើងថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០១៩ ទើបគេប្រទះឃើញសាកសព ហើយសមត្ថកិច្ចចាប់​ផ្តើមស្រាវជ្រាវ​រហូតដល់មាន​ការចាប់ខ្លួន​មនុស្ស​មួយចំនួន។

ប្រភពពីប្រជាពលរដ្ឋក្នុងភូមិទឹកសាបឃុំរាម បានបង្ហើបថា មុនពេលកើត​ហេតុជនរង​គ្រោះ​ជាម​នុស្ស​ចាំដីឲ្យថ្នាក់ដឹកនាំនៅផ្តុំនោះ តែជនរងគ្រោះស្រវ៉ឹងស្រា នៅវេលាម៉ោងប្រហែល៩យប់ ជនរង​គ្រោះ​មក​រុញច្រានទ្វារផ្ទះម៉ែអាគៀតហ្នឹង ដោយមានបន្ទរសំឡេងស្រែកជេរបញ្ចោផងដែរ ភ្លាមនោះកូនប្រុស​ពៅ​របស់ម៉ែអាគៀត មិនស្គាល់ឈ្មោះក៏លីកាំបិតផ្គាក់​ចេញមកកាប់ទៅ​លើជនរងគ្រោះដាច់​ស្មាម្ខាង​ធ្លាក់​តែម្តង។

បន្ទាប់ឃើញហេតុការណ៍បែបនេះ ម៉ែអាគៀតម្ចាស់ផ្ទះ​បានទូរស័ព្ទ​ទៅលោកមេប៉ុស្តិ៍ឃុំរាម ឈ្មោះ គង់ សាម៉ៃ ឲ្យមកជួយយកជនរងគ្រោះទៅណា ក៏ទៅចុះធ្វើម៉េចឲ្យផុតពីផ្ទះគាត់ ដោយ​សន្យា​ឲ្យឈ្នួល​១០​,០០០ដុល្លារ(មួយម៉ឺនដុលា្លរ) គ្រាន់តែឮដូច្នេះលោកមេប៉ុស្តិ៍ចាត់ការដោយប្រើកងប្រជាការពារម្នាក់ទៀត ដឹកយកទៅផ្លុងចោល និងបញ្ចប់ជីវិតជនរងគ្រោះតែម្តង។

ពាក់ពន្ធ័ករណីនេះ Fast News មិនអាចទាក់ទងលោកជួន ណារិន្ទ ស្នងការ​នគរ​បាល​ខេត្តព្រះ​សីហនុ ដើម្បីឆ្លើយបំភ្លឺបានទេនៅព្រឹកថ្ងៃទី៥ ខែមិថុនា នេះ ។

ដោយឡែកប្រភពពីសមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះប្រាប់ថា បញ្ហានេះ​សមត្ថកិច្ច​កំពុងស្រាវ​ជ្រាវ​បន្ថែម ដើម្បីបញ្ជាក់ពីរឿងរ៉ាវពិត និងថា ក្នុងករណីរកឃើញពិរុទ្ធភាពពិតប្រាកដ អ្នកពាក់ព័ន្ធ ច្បាប់នឹង​ផ្តន្ទាទោសមិនលើកលែងឡើយ ប៉ុន្តែពេលនេះ មនុស្ស៥នាក់ហើយបានឃាត់ខ្លួន ក្នុងនោះ​មាន​មេ​ប៉ុស្តិ៍ន​គរបាលេដ្ឋបាលឃុំរាមម្នាក់ ប្រជាការពាររួម និងម្ចាស់ផ្ទះបង្កហេតុផងដែរ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds