Honda ប្រកាសរើសកីឡាករបង្ហាត់ប្រកួតតំណាងប្រទេសមិនយកលុយ ហើយឱ្យលុយថែមវិញទៀត
អតីតកីឡាករជម្រើសជាតិជប៉ុន នឹងជាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាKeisuke Honda បានប្រកាសរើសកីឡាករមកបង្ហាត់មិនយកលុយ ហើយថែមទាំងឱ្យលុយ៥ដុល្លារវិញទៀត ប្រសិនបើចង់មកហាត់ជាមួយខ្លួន។
ខ្ញុំនឹងផ្តល់ប្រាក់ចំនួន ៥ដុល្លាម្នាក់ តើមានអ្នកណាចង់អោយខ្ញុំ បង្រៀនបាល់ទាត់ដែរឬទេ? ប្រសិនបើមាន សូមផ្ញើសារមកខ្ញុំផង។ ប៉ុន្តែមានលក្ខខណ្ឌមួយ គឺសុំចំពោះអ្នកដែលមានឆន្ទៈក្នុងការចង់លេងជាតំណាងប្រទេសដើម្បីចូលរួមប្រកួតវ៉លខាប់តែប៉ុណ្ណោះ។ ខ្ញុំនឹងធ្វើការជ្រើសរើសតាមការសម្រេចរបស់ខ្ញុំ។ ខ្ញុំនឹងធ្វើការបង្រៀនដោយផ្តល់ជាថវិការជូន។ នេះជាការលើកឡើងរបស់អតីតកីឡាករជម្រើសជាតិជប៉ុន ដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសបុក៕
អត្ថបទ៖ សុខ លាភ