UN ស្នើសុំរាជរដ្ឋាភិបាល ដោះលែងអតីតអ្នកយកព័ត៌មាន RFA ដោយគ្មានលក្ខខណ្ឌ
ក្រុមការងារសិទ្ធមនុស្សអង្គការសហប្រជាជាតិUN បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជាឲ្យ ដោះលែងអតីតអ្នកយកព័ត៌មានឱ្យវិទ្យុអាស៊ីសេរី ទាំងពីរដោយគ្មានលក្ខខណ្ឌ ព្រមទាំង ផ្តល់សិទ្ធិឱ្យពួកគេទាំងពីរនាក់។ នេះបើយោងតាមទំព័រហ្វេសបុករបស់ UN ។
ការដកហូតសេរីភាពរបស់លោក អ៊ួន ឈិន និង លោក យាង សុទ្ធារិន ជាការធ្វើដោយបំពាន។ ក្រុមការងារសិទ្ធមនុស្សអង្គការសហប្រជាជាតិ បានផ្តល់ហេតុផលបីយ៉ាង ដែលក្រុមការងារចោទថា ជាការឃុំខ្លួនទាំងបំពាន មិនមានមូលដ្ឋានច្បាប់ណាមួយអាចយកមកប្រើប្រាស់ដើម្បី ធ្វើយុត្តិកម្មពីការដកហូតសេរីភាពរបស់ពួកគេឡើយ(១) (ទី២). ការឃុំខ្លួនរបស់ពួកគេកើតចេញពីការអនុវត្តដោយសន្តិវិធី នូវសិទ្ធិសេរីភាពនៃគំនិតនិងការបញ្ចេញមតិ នឹងទី៣. ភាពធ្ងន់ធ្ងរនៃការរំលោភបំពានសិទ្ធិទទួលបានសវនាការប្រកបដោយ យុត្តិធម៌របស់ពួកគេ។
ក្រុមការងារសិទ្ធមនុស្សអង្គការសហប្រជាជាតិ ស្នើសុំរាជរដ្ឋាភិបាលកម្ពុជាឲ្យ ដោះលែង អ្នកទាំងពីរត្រូវបានដាក់ឲ្យនៅក្រៅឃុំ ព្រមទាំងផ្តល់សិទ្ធិឱ្យពួកគេទាមទារសំណង និងការជួសជុលសំណង នឹងស្នើអោយកែប្រែមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ ដើម្បីធ្វើឱ្យមាត្រា ៤៤៥ នេះ ស្របនឹងកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ត្រូវបានអាជ្ញាធរខណ្ឌមានជ័យចាប់ឃាត់ខ្លួននៅវេលាយប់ថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំ ២០១៧ ហើយត្រូវបានតុលាការរាជធានីភ្នំពេញបង្គាប់ឲ្យឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល ៨ ខែមកហើយក្រោមបទចោទប្រកាន់ចំនួន ២ រួមមាន «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឲ្យអន្ដរាយដល់ការការពារជាតិតាមបញ្ញត្តិមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ» និង «ការផលិតខ្សែវីដេអូអាសអាភាស»។ រហូតដល់ថ្ងៃទី២១ សីហា ឆ្នាំ២០១៨ តុលាការសម្រេចដោះលែងអ្នកទាំងពីរជាបណ្ដោះអាសន្ន។
អត្ថបទ៖ សុខ លាភ