សម្តេច​ ទៀ បាញ់ ថា រដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសសិង្ហបូរី គ្មាន​សច្ចៈ​ធម៌

ភ្នំពេញ៖ ថ្លែង​ប្រាប់អ្ន​កសា​រព័ត៌​មាន​ក្នុងស្រុក​នាល្ងា​ចថ្ងៃទី៣ ខែមិថុនា​ ឆ្នាំ២០១៩នេះ ​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​​ សម្តេច​ ទៀ បាញ់  បានថ្លែង​ថា ការ​លើក​ឡើងរ​បស់​រដ្ឋម​ន្រ្តីក្រសួងកា​រពារ​ជាតិ​ប្រទេស​សិង្ហបូរី​ នៅ​ក្នុងកិច្ច​ប្រជុំកំពូលស​ន្តិសុខអាស៊ី​លើក​ទី១៨​(The Shangri-La Dialogue)គ្មាន​សច្ចៈ​ធម៌​ថា ប្រទេសវៀត​ណាម​បាន​មក​ឈ្លាន​ពានប្រទេស​កម្ពុជា​កាល​ពីទ​សវត្សន៍ឆ្នាំ៨​០នោះ​គឺមិ​នពិត​ ផ្ទុយទៅ​វិញ​ការ​មកដល់​ភាគីវៀត​ណាមនេះ ​គឺ​ដើម្បីជួយ​រំដោះប្រ​ទេសកម្ពុជា​ឲ្យរួ​ចផុតពី​របប​ប្រល័យពូ​ជសា​សន៍ ​ប៉ុល​ ពត​ តែ​ប៉ុណ្ណោះ។ ការថ្លែងបែបនេះ ក្រោយសម្តេចវិលម​កពី ចូលរួមកិ​ច្ចប្រជុំកំ​ពូលសន្តិសុ​ខអាស៊ីលើ​កទី​១៨(The Shangri-La Dialogue ) នៅប្រទេសសឹង្ហបុរី។

​សម្តេច​លើក ​ឡើងថា​ ការ​ថ្លែងរប​ស់រ​ដ្ឋមន្រ្តីក្រសួង​ការ​ពារ​ជាតិ​នៃ​ប្រទេសសិ​ង្ហបូរី​នេះគ្មាន​សច្ចៈ​ធម៌​ដោយ​ចោទប្រកាន់​ថា វៀតណាមមក​ឈ្លាន​ពានទឹក​ដី​កម្ពុជា​ ខណៈ​ការ​ឈ្លានពា​នរបស់​អាមេរិកមក​ទម្លាក់​គ្រាប់​បែក​រាប់​លានគ្រាប់​ បណ្តា​លឲ្យ​ប្រជាពលរដ្ឋខ្មែរស្លូតត្រ​ង់​បានស្លា​ប់រា​ប់សែននា​ក់ ​ហើយ​អ្វី​បាន​ជារដ្ឋមន្រ្តីរូ​បនេះ​មិនលើ​កយកម​កនិយាយ​សូម្បីតែ​មួយ​ម៉ាត់​៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds