ភូមិមួយនៅក្នុងខេត្តស្ទឹងត្រែង កំពុងខ្វះខាតទឹកប្រើប្រាស់

ស្ទឹងត្រែង៖ ប្រជាពលរដ្ឋនៅភូមិឧបសម្ធ័ (ហៅភូមិក្របី១) ឃំអន្លង់ភេ ស្រុកថាឡាបរវ៉ាត់ ខេត្តស្ទឹងត្រែង​ ជាង៦២គ្រួសារ កំពុងខ្វះខាតទឹកប្រើប្រាស់ដង្ហើយរក ក្រសួងដែលពាក់ពាន្ធ អង្គការ​មិន​មែន​រដ្ឋា​ភិ​បាល​ទាំង​ក្នុងស្រុក និងក្រៅស្រុក សប្បុរសជននានា ជួយដល់ពួកគាត់ផង ។

ក្រុមប្រឹក្សាឃុំអន្លង់ភេម្នាក់បានឲ្យដឹងថា ប្រជាពលរដ្ឋដែរស់នៅមានចំនួន ៦២គ្រួសារ ហើយការខ្វះខាត​ទឹក​ប្រើ​ប្រាស់​​នេះ​មានច្រើនឆ្នាំមកហើយ តែមួយរយៈពេលក្រោយនេះស្ថានភាពខ្វះខាតកាន់ ខ្លាំងឡើងៗ។ លោក ថា ឃុំមិនមានលទ្ធភាពក្នុងដោះស្រាយទេ ព្រោះឃុំមិនថវិកាគ្រាប់គ្រាន់ឡើយ ហើយម្យ៉ាងដោយ​ប្រជាជនរស់នៅតិចផងនោះ ទើបមិនមែន​ជាតំបន់ដែលមានអាទិភាព​ សម្រាប់យក​ថវិកា​ឃុំមក​ប្រើ​ប្រាស់​នោះ ដោយលើកឡើងថា​ ឃុំត្រូវយកថវិការឃុំ​ទៅជួយតំបន់​ដែលកំពុងខ្វះ​ខាតដូចគ្នាដែល​ប្រជាជន​រស់មាន​ចំនួនច្រើន។


ប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះបាននិយយថា អាជ្ញាធរ មិនសូវយកចិត្តទុក​ទៅប្រជា​ពល​រដ្ឋ​ដែល​រស់​នៅក្នុងភូមិនេះទេ។ ប្រជាពលរដ្ឋ ព្រួយបារម្មណ៍ ចំពោះបញ្ហាខ្វះទឹក​ប្រើប្រាស់​មួយរយៈពេល​ចុង​ក្រោយនេះខ្លាំងណាស់។ គាត់ថាអ្នកភូមិត្រូវចំណាយពេល កន្លះថ្ងៃសម្រាប់ដងទឹកមកប្រើប្រាស់ ចំ​ងាយ​ផ្លូវដែលពួកទៅដងទឹកអូ គឺ ៧គឺឡូ។ ហើយទឹកដែលដងមកគឺប្រើប្រាស់បាន ១ឬ២ថ្ងៃតែប៉ុណ្ណោះ។


កុមារនៅភូមិនេះគឺ ពិសារទឹកឆៅ បច្ចុប្បន្នកុមារកំពុងតែកើតជំងឺ រាករុះ រមាស់ស្បែង ស្ងួតជាដើម ។ល។
ហើយកត្ដាដែលនាំឲជួបនៅ វិនាសកម្មដ៏អាក្រក់នេះគឺមកពី ការកាប់បំផ្លាញព្រៃឈើ គ្មានប្រភពទឹក សណ្ឋានដី និងកត្ដាភូមិសាស្រ្ដ។

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds