លោកសុខ លូ ព្រមានកសាងសំណុំរឿងទៅតុលាការ ចំពោះជនណាដែលរំលោភកាន់កាប់ដីតំបន់៣

(កំពង់ធំ)៖ ថ្លែងក្នុងឱកាសកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី០៣ ខែ​មិថុនា ឆ្នាំ២០១៩នេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធាន គណៈបញ្ជាការ​ឯក​ភាព​រដ្ឋបាលខេត្ត បានបញ្ជាក់ជាថ្មីថា បញ្ហាដីតំបន់វាលក្រោម(ដីតំបន់៣) ស្នើគណៈបញ្ជាការឯកភាព ក្រុង ស្រុកដែលពាក់ព័ន្ធ ត្រូវបន្តខិតខំយកចិត្តទុកដាក់រួមគ្នាដោះស្រាយ មិនអនុញ្ញាត​ឲ្យបុគ្គល​ណាម្នាក់​រំ​លោភ​បំពានកាន់កាប់ដោយខុសច្បាប់នោះទេ។

 

 

លោក សុខ លូ ថា​ ក្រុមការងារពាក់ព័ន្ធត្រូវចុះកំណត់​យាមការជាក់ស្ដែង ប្រសិនករណីរ​ក​ឃើញ​បុគ្គល​ណាម្នាក់រំលោភបំពាន ត្រូវកសាងសំណុំរឿងដាក់ជូនតុលាការ។

 

 

នៅក្នុងកិច្ចប្រជុំនេះ លោក សុខ លូ បាន​លើក​ឡើងពីបញ្ហាប្រឈមនានាដែលចាំបាច់តម្រូវឲ្យ អាជ្ញាធរ​មាន​​សមត្ថកិច្ច​អស់គ្រប់លំ​ដាប់ថ្នាក់​រួមគ្នា​ទប់​ស្កាត់ និងចាត់វិធានការដោះស្រាយ​សមស្របឲ្យ​បានទាន់​ពេលវេលា។ «យើងត្រូវខិតខំរួមគ្នាយកព័ត៌មានពិតទៅបន្សាបព័ត៌មានមិនពិត  ដោយមិនត្រូវទុក​ឱ្យបញ្ហា​រីករាលដាល ដែលអាចធ្វើឲ្យជនឆ្លៀតឱកាសមួយចំនួនប្រើប្រាស់បញ្ហាទាំងអស់នេះធ្វើឱ្យស្ថានភាពវិកវរ សង្គមជាតិច្របូកច្របល់ គ្មានសណ្ដាប់ធ្នាប់»៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds