ពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ផានអ៊ីម៉ិច ចោទអជ្ញាធរខណ្ឌច្បារអំពៅ មានបំណង់មិនចង់ជូបពលរដ្ឋរងគ្រោះ
ភ្នំពេញ៖ ជាថ្មីម្តងទៀតតំណាងប្រជាពលរដ្ឋ នៅថ្ងៃទី៣ មិថុនា នេះសម្តែងក្តីព្រួយបារម្ភថា ដីអាស្រ័យផលរបស់ប្រជាពលរដ្ឋចំនួន ៨ គ្រួសារក្នុងខណ្ឌច្បារអំពៅនឹងអាចត្រូវបាត់បង់ ព្រោះក្រុមហ៊ុន ផានអ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន បន្តបូមខ្សាច់ចាក់លើដីទំនាស់ បើទោះប្រជាពលរដ្ឋប្តឹងសុំអន្តរាគមពីអជ្ញាធរពាក់ពន្ធ័ក៏ដោយ។
លោក រៀល ណារិទ្ធិ តំណាងប្រជាពលរដ្ឋ បានអោយដឹងថា បន្ទាប់ពីក្រុមហ៊ុនបានធ្វើសកម្មភាពបូមខ្សាច់បំពេញដីកំពុងមានទំនាស់ ដោយបំពានលើសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញ លោកបានដាក់ពាក្យបណ្តឹងទៅសាលាខណ្ឌអោយជួយអន្តរាគម តែអ្វីដែលលោកដាក់ពាក្យបណ្តឹងទៅហាក់ដូចជាគ្មានប្រសិទ្ធភាព។
លោកថា ខ្ញុំបានដាក់ពាក្យបណ្តឹងទៅសាលាខណ្ឌ នឹងទៅការិយាល័អន្តរវិស័យ ពេលនោះខ្ញុំបាទត្រូវប្រធានរដ្ឋបាលសាលាខណ្ឌហៅលោកទៅប្រជុំ នៅថ្ងៃនេះ ដែលនៅក្នុងលិខិតអញ្ជើញបានបញ្ជាក់ថាហាមអវត្តមាន តែអ្វីដែលខ្ញុំហួសចិត្ត គឺមិនបង្ហាញ់វត្តមានពីអជ្ញាធរពាក់ពន្ធរួមមានទាំងលោកអភិបាលខណ្ឌចេង មុនីរ៉ា ដែលជាអ្នកដឹកនាំអង្គប្រជុំ អភិបាលរងលោកណុប ផា លោកលឹម ពី ប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម នឹងសំណង់ ខណ្ឌច្បាអំពៅ ដោយចាត់អោយមន្ត្រីក្រោមឳវ៉ាទមកជំនួស ហាក់ដូចជាពួកគាត់គេចវេសមិនចង់ជូបពលរដ្ឋរងគ្រោះ។
លោកបន្ថែមថា ការប្រជុំនៅថ្ងៃនេះពុំបានទទួលលទ្ធផលអ្វីនោះទេ ដោយអ្នកដឹកនាំប្រជុំលោកហ៊ត គឹមនី ដែលជាតំណាងអង្គប្រជុំបានប្រាប់មកវិញថា ចាំឆ្លងយោបល់លោកចៅហ្វាយខណ្ឌសិនមុនសម្រេច។ រំពឹងអ្វីទៀតបើអជ្ញាធររុញដាក់គ្នាចឹង។«យើងប្រជាជនអត់មានលុយកាសទៅប្តឹងតវ៉ាជាមួយគេទេ ចឹងអត់ឈ្នះគេទេ។ អញ្ចឹងពូ!សូមសំណុំពរទៅអាជ្ញាធរដែនដី ដូចជាអភិបាលខណ្ឌ លោក ចេង មុនីរ៉ា និងលោកអភិបាលរងលោក ណុប ផាត ជួយអន្តរាគមន៍ផង បើដឹងហើយ។ តែបើដឹងហើយនៅតែធ្វើមិនដឹងទៀត ប្រយ័ត្នមានបញ្ហាទៅ ថ្ងៃក្រោយថ្ងៃមុខមានរឿងអីថាប្រជាជនអត់មានប្រាប់ដំណឹង តែពូសុំបញ្ជាក់ថាចឹង! ទឹកដីខ័ណ្ឌច្បារអំពៅគាត់កាន់កាប់គាត់ដឹងហើយ មិនគាត់ធ្វើលិខិតហើយគាត់ធ្វើពុតដេកលក់ស្រួលអត់ដឹងទុក្ខលំបាករបស់ប្រជាជននោះទេ»។
អ្វីដែលសំខាន់មួយទៀត លោកសួន សាធ ដែលជាមេភូមិអូរអណ្តូងដែលជាអជ្ញាធរម្នាក់បានចូលរួមប្រជុំជាមួយលោកបានលើកឡើងខុសពីការពិតប្រាប់ទៅអង្គប្រជុំ។ លោក រៀល ណារិទ្ធិ ថាការលើកឡើងរបស់មេភូមិរូបនេះគឺជាការក្លែងឯកសារទាំងស្រុង គាត់សួន សាធ បានលើកឡើងថា ដីដែលកំពុងមានទំនាស់នេះជាដីរបស់គាត់ដែលបានលក់អោយក្រុមហ៊ុន ផានអ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន តាំងពីឆ្នាំ១៩៩២ ដែលលោកថាដីទំនាស់នេះជាដីកេរ្តិ៍ពីឪពុកគាត់ ។
យោងតាមលិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយមេភូមិលោកសួន សាធ បានបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៩គ្រួសារ បានមកបង្ករបង្កើនផលនៅទីតាំងដីទ្រុងទា បឹងប្រា នៅក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពិតជាបានមកបង្គបង្កើនផលពីឆ្នាំ១៩៩៥ មកដល់ឆ្នាំ២០០៥ បានឃើញរស់នៅដាំដុះលើដីនេះពិតប្រាកដមែន។ ចំពោះការការកាន់កាប់នេះពាក់ពន្ធ័លើអ្វីផ្សេងៗខ្ញុំមិនដឹងទេ ។
fast news មិនអាចទាក់ទងទៅលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងអភិបាលរង ខណ្ឌច្បារអំពៅលោក ណុប ផា បានទេនៅរសៀលថ្ងៃទី៣ មិថុនានេះ។
ករណីទំនាស់នេះតុលាការក្រុងភ្នំពេញបានចេញដីការក្សាការពារកាលពីថ្ងៃទី១៧ ខែធ្នូឆ្នាំ២០១៨។ ហើយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ចៅក្រមលោក រស់ ពិសិដ្ឋ បានចេញដីកាសម្រេចចាត់ចែងបណ្តោះអាសន្ន ហាមឃាត់អ្នកស្រី ស៊ុយ សុផាន ជាប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច មិនឱ្យលក់ ដូរ ជួល បញ្ចាំ ដាក់ធានា ធ្វើប្រទានកម្ម និងធ្វើជាអំណោយផ្សេងៗនិងក្នុងលក្ខខណ្ឌមួយចំនួនទៀត។
រហូតមកដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ភាគីខាងក្រុមហ៊ុនបានប្តឹងតវ៉ាដីកាសម្រេចចាត់ចែងបណ្តោះអាសន្នរបស់តុលាការក្រុងនេះ ដោយភាគីខាងក្រុមហ៊ុនអះអាងថា ក្រុមប្រជាពលរដ្ឋមិនមានភស្តុតាងណាមួយបញ្ជាក់ថាជាម្ចាស់លើដីទំនាស់នេះ តែខាងអ្នកស្រី ស៊ុយ សុផាន វិញទេដែលមានប័ណ្ណកម្មសិទ្ធិ។
នេះបើយោងតាមលិខិតរបស់សាលាដំបូងរាជធានីភ្នំពេញផ្ញើជូនក្រសួងដែនដីឱ្យធ្វើការស្រាវជ្រាវករណីទំនាស់នេះ។
បើតាមការគូសបញ្ជាក់ ពីលោក រៀល ណារិទ្ធិ តំណាងប្រជាពលរដ្ឋធ្លាប់គូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា អតីតអភិបាលខ័ណ្ឌច្បារអំពៅ និងមន្រ្តីក្រសួងដែនដី បានឃុបឃិតលួចធ្វើប័ណ្ណកម្មសិទ្ធឱ្យក្រុមហ៊ុន ផានអ៊ីម៉ិច ដោយរំលោភលើច្បាប់តុលាការ។