លោកគង់ គាំ អតីតមន្ត្រីCNRP ដែលជាប់ទោស ត្រូវបន្តនៅក្រៅស្រុកដូចក្រុមស្តេចសង្ឃដាឡៃឡាម៉ា
សង្គ្រាមពាក្យសំដីរវាងលោកសម រង្ស៊ី នឹងលោកនាយករដ្ឋមន្ត្រី បានចាប់ផ្តើមសារជាថ្មីម្តងទៀត អតីតប្រធានគណបក្សសម រង្ស៊ី បានសរសេរនៅក្នុងហ្វេសបុករបស់លោកថាក្រុមអ្នកនយោបាយអតីតគណបក្សសង្គ្រោះជាតិ ដែលជាប់ទោសត្រូវបន្តស្ថិតនៅក្រៅស្រុកដូចក្រុមស្តេចសង្ឃទីបេ ដាឡៃឡាម៉ា។
តាមរយៈអត្ថបទដ៏វែងលោកគង់ គាំ បានអោយដឹងថា ពីវេទិកាក្នុងប្រទេសជប៉ុន ទោះជាសង្គ្រោមភាសា តែបានបង្ហាញថា ខាងណារក្សាជំហរតទល់ជាចំហ និងជាសកលហើយខាងណាដែលលលឹបៗពីអោយEU/EBA និង USA/GSP សំពងអោយ ហ៊ុន សែន ទ្រោមនិងប្រើយុទ្ធសាស្ត្របំផុសអោយប្រជាពលរដ្ឋក្រៅ និងក្នុងប្រទេស អោយពលទាហានបំបែរកាណុងចាប់ហ៊ុន សែន ផ្តួលរំលំរដ្ឋាភិបាលឈូសឆាយអ្វីៗហើយប្រគល់សងជូនអ្នករងគ្រោះ បែបអនាធិបតេយ្យ បែបបដិវត្ត និងបែបសង្គ្រោមនោះ គឺកំពុងរលាស់គេចបង្វិលពីការទទួលខុសត្រូវខាងលើទៅវិញយ៉ាងកំសាក។
លោកថា ក្រុមអ្នកនយោបាយអតីតគណបក្សសង្គ្រោះជាតិ ដែលជាប់ទោស ត្រូវបន្តស្ថិតនៅក្រៅស្រុកដូចក្រុមស្តេចសង្ឃទីបេ ដាឡៃឡាម៉ាដ៏ល្បីរន្ទឺ គឺមិនអាចងើបមុខជាថ្មីវិញបាននៅកម្ពុជា តាមភាពរវើរវាយទាំងឡាយរបស់ពួកគេនោះឡើយ។ ក្រោយអំណាចសាលដីកាតុលាការកំពូលកម្ពុជា កំណត់នៅចុងឆ្នាំ២០២២ ជាប់បំរាមបន្ត ឬមានទោសបន្ថែម ចំពោះអតីតសមាជិកគណបក្សសង្គ្រោះជាតិ តាមសកម្មភាពជាក់ស្តែង គឺជាចំណោទមិនអាចដឹងជាមុននោះទេ ។
ប៉ុន្តែអ្វីដែលយើងអាចដឹងយ៉ាងច្បាស់ គឺគ្មានទេគណបក្សសង្គ្រោះជាតិជាថ្មីឡើងវិញ និងអាចថាគណបក្សនយោ បាយថ្មីណា(ដែលអាចមានកម្លាំងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិដដែលនោះ) មិនបានត្រូវគេអនុញ្ញាតអោយបង្កើតទេ ៕
អត្ថបទ៖ សុខលាភ