ដំណាំកសិកម្មប្រភេទកាកាវ ត្រូវបានប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មានការចាប់អារម្មណ៍ ស្របពេលទីផ្សារកំពុងមានតម្រូវការ
ខែឡើងទៅបន្ទាប់ពីថ្ងៃដាំដំបូងនៃការដាំដុះ ។
ដំណាំប្រភេទនេះ ត្រូវបានប្រទេសមួយចំនួនដូចជា ជប៉ុន ចិន ថៃ និង សហគមន៍អឺរុប កំពុងត្រូវបានចរាចរលើទីផ្សារ ហើយកម្ពុជាយើងក៏កំពុងដំណើរការនៅលើទីផ្សារជិត១ឆ្នាំមកហើយដែរ ក៏នឹងបាននាំចេញទៅក្រៅប្រទេសប្រកបដោយជោគជ័យ ហើយទទួលបាននូវសេដ្ឋកិច្ចយ៉ាងច្រើន ពីការនាំចេញ នូវដំណាកាកាវនេះ ។ កាកាវជាដំណាំកែច្នៃទៅជាគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ ក៏ដូចជា គ្រឿងសំអាងជាដើម ។
គោលនយោបាយរាជរដ្ឋាភិបាល បានផ្តោតលើកកម្ពស់លើវិស័យកសិកម្មជាអាទិភាព ក្នុងការធ្វើឲ្យជីវភាពប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ។ នេះក៏ជាមោទនភាពមួយថ្មីទៀតរបស់កម្ពុជា ដែលនឹងសម្រេចបាននូវការនាំចេញនូវដំណាំឧស្សាហកម្មដ៏មានសក្តានុពល មួយប្រភេទ ក្រោមការខិតខំពីក្រុមហ៊ុន និងប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាដៃគូចុះហត្ថលេខា ជាមួយគ្នានឹងបណ្តារប្រទេសជាច្រើនលើពិភពលោក ៕
អត្ថបទ៖ សុខលាភ