ចាន់ សំអាត នឹងសូត្រ ប៊ុន​ធី ចាញ់​ថៃ​ ក្នុង​ការសន្សំពិន្ទុ ខ្សែក្រវាត់​ខា​រា​បាវ​ នៅSEA TV

អ្នក​ប្រដាល់​កម្ពុជា​សូត្រ ប៊ុន​ធី ​ចាញ់​អ្នក​ប្រដាល់​ថៃ ភេត ង៉ា​ម ​ក្នុងទឹក​ទី​៤ និង​ចាន់ សំអាត ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ ឌេ​ន សា​យ៉ា​ម ​ដោយ​ពិន្ទុ ក្នុងការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​Carabao ទម្ងន់​៦០គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEATV កាលពី​រសៀល​ថ្ងៃទី​១​ ខែ​មិថុនា​ ឆ្នាំ​២០១៩។​

​​ការប្រកួត​រវាងសូត្រ ប៊ុន​ធី បាន​ភ្លាត់ស្នៀត​ត្រូវ ភេត ង៉ា​ម វាយ​កែង​ត្រូវចំ​សៀតផ្កានៅទឹក​ទី​៤ បណ្តាល​ឲ្យ​ដួល​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨ ពេល​បន្ត​ការប្រកួត​ទៀតប៊ុន​ធី ​ក៏ត្រូវ​ភេត​ង៉ា​ម សម្រុក​វាយ​កែង​ និង​អុក​ជង្គង់​ត្រូវ​ច្រើនធ្វើ​ឲ្យ​សូត្រ ប៊ុន​ធី​ដេក​ដួលសន្លប់​លើ​រេញ​លែង​ក្រោក​រួច​តែម្តង។​

ចំណែក​ចាន់ សំអាត វិញ គេ​បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ ឌេ​ន សា​យ៉ា​ម ដោយ​ពិន្ទុ ។ ចាន់ សំអាត គេ​រាង​យ៉ាប់​ជាមួយ​ឌេ​ន សា​យ៉ា​ម ដោយ​ក្នុង​ទឹក​ទី​២ ត្រូវ​សា​យ៉ា​ម​វាយ​កែង​បែក​លើ​ថ្ងាស ហើយ​ស្ថានភាព​ប្រកួត​ក៏​ចាញ់​ប្រៀប​ថៃ​ដែរ។​ ប៉ុន្តែ​យ៉ាងណា ចាន់ សំអាត ចាញ់​ឌេ​ន សា​យ៉ា​ម ដោយ​ពិន្ទុ​មិនឯកច្ឆ័ន​៣​ទល់នឹង​២ ។

​​ចាន់ សំអាត ក្នុង​ពីរ​ប្រកួត​ជម្រុះ គេ​ទទួលបាន​៤​ពិន្ទុ គឺ​ឈ្នះ​១​ប្រកួត និង​ចាញ់​១​ប្រកួត ឯ ឌេ​ន សា​យ៉ា​ម ក៏បាន​៤​ពិន្ទុ​ដែរ ក្នុង​ពីរ​ប្រកួត​ដោយ​ឈ្នះ​១​ប្រកួត​និង​ចាញ់​១​ប្រកួត​ដូចគ្នា ។​

​សូមបញ្ជាក់ថា ការប្រកួត​ជើងឯក​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៩ ទម្ងន់​៦០​គីឡូក្រាម​លើក​នេះ មាន​អ្នក​ប្រដាល់​ខ្លាំងៗ​ចំនួន ៨ រូប ចូលរួម​ប្រកួត គឺ​ខ្មែរ​៤​នាក់ ថៃ​៤​នាក់ ។ អ្នក​ប្រដាល់​ខ្មែរ​ទាំង​៤​នាក់​នោះ រួមមាន វៀត ប៊ុន​ឌឿ​ន ​, សុខ សា​វិ​ន​, ចាន់ សំអាត និង សូត្រ ប៊ុន​ធី ។ ឯ អ្នក​ប្រដាល់​ថៃ ៤ នាក់​វិញ មាន​ខាន់​ថេប​( Khan Thep) , ភុ​ត ភេត​ណ​យ​(Phut Phat Noy), ភេត ង៉ា​ម ( Phat Ngam) និង ឌេ​ន សា​យ៉ា​ម (Den Sayam)។​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds