មន្រ្តីយោធាដែលបាញ់៤គ្រាប់ផ្អើលខារ៉ាអូខេ B Gold នៅក្រុងតាខ្មៅ បានយល់ព្រមប្រគល់ខ្លួនឲ្យអាវុធហត្ថខេត្តកណ្តាល 

 (ភ្នំពេញ)៖  មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សំ តុលា បានថ្លែងប្រាប់បណ្តាញព័ត៌មាន ក្នុងស្រុក នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះថា មន្ត្រីយោធាម្នាក់ ដែលផឹកស្រាស្រវឹង ហើយដកកាំភ្លើងចំនួន៤គ្រាប់ផ្អើលនៅខារ៉ាអូខេ B Gold ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាលយប់មិញនោះ ពេលនេះបានយល់ព្រមប្រគល់ខ្លួនឲ្យអាវុធហត្ថខេត្តកណ្តាល ដោយសារភាពពីទោសកំហុស។

លោកថា នៅពេលនេះ មន្ត្រីអាវុធហត្ថក្រុងតាខ្មៅ កំពុងធ្វើការសួរនាំមន្ត្រីយោធាដែលបាញ់បោះសេរី ដើម្បីចាត់វិធានការកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

ជនទំនើងមានឈ្មោះ សាន សុច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បានគេចខ្លួនបន្ទាប់ពីបាញ់ចំនួន៤គ្រាប់។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds