សម្ដេច ស ខេង៖ ហៅការអំពាវនាវរបស់លោក សម រង្ស៊ី អោយផ្ដួលរលំរដ្ឋាភិបាល គឺនាំខ្មែរបែកបាក់

ភ្នំពេញ៖ បន្ទាប់ពីលោក សម រង្ស៊ី ថា ប្រជារាស្ត្រខ្មែរត្រូវតែក្រោកឈរឡើង ដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាលសព្វថ្ងៃនេះ ពីព្រោះរាជរដ្ឋាភិបាលសព្វថ្ងៃ កើតចេញមកពីការបោះឆ្នោតក្លែងក្លាយ កាលពីឆ្នាំ២០១៨ ដែលជាការរំលោភឆន្ទៈ ប្រជារាស្ត្រទាំងស្រុង។ សម្ដេច ស ខេង តបទៅវិញថា រាជរដ្ឋាភិបាលសព្វថ្ងៃនេះ បានកើតចេញពីការបោះឆ្នោត ដែលមានការ ទទួលស្គាល់​ពីអន្ដរ​ជាតិ​។

ថ្លែងក្នុងពិធីកាត់ខ្សែបូ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តហ្លួងផែង ស្រុកថ្មគោល ខេត្តបាត់ដំបង នៅថ្ងៃ​ទី២ ខែមិថុនា ឆ្នាំ២០១៩ សម្ដេច ស ខេង បានថ្លែងថា  “មានអ្នកដែលថា ចង់មក​ដើម្បីនាំប្រជាជន​បះ​បោរ ផ្ដួលរលំរដ្ឋាភិបាល។ ខ្ញុំថា អាហ្នឹងមិនស្រួលទេ នាំខ្មែរទៅបែកបាក់ទៀតហើយ”។

ករណីនេះកាលពីថ្ងៃទី៣០ ឧសភា សម្ដេចតេជោ ហ៊ុន សែន ថ្លែងពីប្រទេសជប៉ុន ស្វាគមន៍លោក សម រង្ស៊ី មកធ្វើសង្រ្គាមជាមួយសម្តេច និងមកចាប់សម្តេចដល់ផ្ទះ ក្រោយពីអតីតមេបក្សប្រឆាំងនេះ បានគៀងគរឲ្យកងទ័ព និងពលករខ្មែរនៅតាម បណ្តាប្រទេសមួយ ចំនួនមកចាប់សម្តេច៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds