Allison ពិតជាអ្នកចាំទីល្អ និងប្តីល្អ ក្រោយបញ្ចប់ការប្រកួតនៅ UCL បានCall ទៅប្រពន្ធរបស់គាត់!!

ពិតជារឿងគួរឱ្យសរសើរមែនទែនចំពោះអ្នកចាំទី Allison Becker ក្រោយបានធ្វើរឿងផ្អែមល្ហែមជាមួយភរិយារបស់ខ្លួន ក្រោយពីបញ្ចប់ភារកិច្ចជាមួយ Liverpool និងក្លាយជាជើងឯក UEFA Champions League រដូវកាល ២០១៨/២០១៩។

បន្ទាប់ពីបញ្ចប់ភារកិច្ច ព្រមទាំងរក្សាសំណាញ់ទីបាន Clean Sheet ក្នុងការប្រកួតយប់មិញ អ្នកចាំទីដៃទី១ Allison Becker បានធ្វើការអបអរសាទរពានរង្វាន់នេះជាមួយមិត្តរួមក្រុម និងអ្នកគាំទ្រទាំងអស់យ៉ាងសប្បាយរីករាយផងដែរ។ យ៉ាងណាមិញ អ្វីដែលគេចាប់អារម្មណ៍បំផុតនោះគឺ កីឡាកររូបនេះបានធ្វើរឿងផ្អែមល្ហែមមួយដាក់ភរិយា ដោយបានខលតាមវីដេអូ (Video Call) ជាមួយប្រពន្ធរបស់ខ្លួនដែលកំពុងមានផ្ទៃពោះ ព្រមទាំងកូនស្រីដ៏គួរឱ្យស្រលាញ់ម្នាក់ ប្រកបដោយស្នាមញញឹម និងសុភមង្គលដោយរីករាយជាមួយគ្រួសារ បើទោះបីជាភរិយាខ្លួននិងកូនស្រី មិនបានមកចូលរួមទស្សនាដោយផ្ទាល់នៅកីឡដ្ឋានយ៉ាងណាក្តី។

គួរបញ្ជាក់ថា Allison Becker ជាអ្នកចាំទីដែល Liverpool បាននាំចូលកាលពីដើមរដូវកាលនេះ បន្ទាប់ពីចែកផ្លូវគ្នាដោយការខកចិត្តជាមួយ Karius ក្រោយចប់ Champions League រដូវកាលមុន។ Allison Becker បានឈ្នះពាន Chmapions League នេះជាមួយ Liverpool នារដូវកាលដំបូងតែម្តង ក្រោយខកចិត្តឆ្នាំមុនក្រោមថ្វីជើង Liverpool គ្រាដែលគេប្រកបអាជីពនៅ AS Roma៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds