គ្រូ​បង្វឹក Spaletti​ ត្រូវបណ្ដេញចេញពីក្លិប Inter Milan​ នឹងគ្រោង​តែង​តាំងលោកAntonio Conte ជំនួស

បាល់ទាត់៖ ​ក្លិប​​អ៊ីតាលី Inter Milan បណ្ដេញ​លោក Luciano Spaletti​ ចេញពី​តំណែង​ហើយ ខណៈ​ក្លិប​គ្រោង​តែងតាំង​អតីត​គ្រូ​បង្វឹក Chelsea, Antonio Conte ឆាប់ៗ​នេះ​។ ​លោក Luciano Spaletti​ ដែល​កិច្ចសន្យា​មាន​សុពលភាព​ដល់​ឆ្នាំ​2021 នោះ បាន​ដឹកនាំ​ក្រុម Inter Milan បង្ហាញ​ខ្លួន​នៅ UEFA Champions League ជា​លើកដំបូង​ក្នុង​រយៈពេល 6ឆ្នាំ ហើយ​នឹង​បង្ហាញ​ខ្លួន​នៅ​រដូវ​កាល​ក្រោយទៀត​ក្នុង​រយៈពេល 2ឆ្នាំ​ដែល​អតីត​គ្រូ​បង្វឹក Roma រូប​នេះ​មក​ដឹកនាំ​។

លោក Luciano Spaletti​

ក្លិប Inter Milan បានបញ្ចប់​រដូវ​កាល​នេះ​នៅ​ក្រប​ខណ្ឌ​អ៊ីតាលី Serie A នៅ​ចំណាត់ថ្នាក់​លេខ​៤ ស្មើ​ពិន្ទុ​គ្នា​ជាមួយ​ក្រុម​លេខ​3 Atalanta​ បន្ទាប់ពី​ជ័យជំនះ​នៅ​ប្រកួត​ចុងក្រោយ​។ ​អតីត​គ្រូ​បង្វឹក​តោ​ខៀវ Chelsea លោក Antonio Conte នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ក្លិប​អ៊ីតាលី Inter Milan ឆាប់ៗ​នេះ​ហើយ​។​ ​

លោក Antonio Conte

 

បុរស​សញ្ជាតិ​អ៊ីតាលី​វ័យ ៤៩ឆ្នាំរូប​នេះ មិន​មាន​ក្លិប​ដឹកនាំ​ឡើយ​តាំងពី​ត្រូវ​បាន​បណ្ដេញ​ចេញពី Chelsea កាលពី​ខែ​កក្កដា​ឆ្នាំ​មុន ក្រោយ​ចំណាយ​ពេល​ 2​ឆ្នាំ​នៅ Stamford Bridge ពេញ​ដោយ​រឿងរ៉ាវ​។ នាយក​ប្រតិបត្តិ​ក្លិប​លោក Beppe Moratta ​ដែល​ចាក​ចេញពី Juventus​ កាលពី​ខែ​តុលា​មកកាន់​តំណែង​នៅ Inter Milan នោះ ធ្លាប់​យក​លោក Conte មក​ដឹកនាំ​ពេល​កាន់​តំណែង​នៅ Juventus​ ខណៈ​បច្ចុប្បន្ន​អ្នក​ទាំង2 ​នៅតែ​មាន​ទំនាក់ទំនង​ជិត​ស្និត​នឹង​គ្នា​នៅឡើយ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds