ផ្អើលនាំគ្នាតម្រង់ជួររាប់ម៉ោងចាំថតរូប ជណ្តើរឡើងទៅឋានសួគ៌ របស់កាហ្វេមួយទើបនឹងបើកនៅកូរ៉េ

កូរ៉េ៖ ហាងលក់កាហ្វេមួយកន្លែង ដែលបានរចនានូវជណ្ដើរពិសេសមួយសម្រាប់ឡើងទៅកាន់ឋានសួគ៌ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងទទួលបានភ្ញៀវយ៉ាងច្រើនលើសពីការរំពឹងទុក។ ហាងកាហ្វេមួយនេះមានឈ្មោះថា Cielo957 ស្ថិតនៅក្នុងខេត្ត Jeollanam-do ប្រទេសកូរ៉េខាងត្បូង។ ក្រៅតែមានបម្រើនូវនំបុ័ងជាច្រើនប្រភេទ និងកាហ្វេឈ្ងុយឆ្ងាញ់គ្រប់រសជាតិហើយនោះ​ ហាងកាហ្វេមួយនេះមានការរៀបចំ និងតុបតែងគួរឲ្យចាប់អារម្មណ៍បំផុតផងដែរ។

ការរចនាដ៏ពិសេសមួយរបស់ហាងនេះគឺ ការសាងសង់ជណ្តើរមួយនៅខាងក្រៅហាង ហើយនៅពេលដែរគេឡើងទៅថតនៅលើជណ្ដើរនោះគឺវាដូចជារូបភាពដើរឡើងនៅកាន់ឋានសួគ៌ដែលមាននៅក្នុងខ្សែភាពយន្តអីចឹង។ ជណ្ដើរនេះត្រូវបានគេដាក់ឈ្មោះថា ជណ្តើរសម្រាប់ឡើងទៅកាន់ឋានសួគ៌។ លោកអ្នកអាចទស្សនារូបភាពនៃ​ជណ្តើរសម្រាប់ឡើងទៅកាន់ឋានសួគ៌ដូចខាងក្រោមនេះ៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds