ចាប់ខ្លួនជនល្មោភកាម ក្រោយគំរាមនិងលួងលោមនិស្សិតស្រីម្នាក់បានសម្រេច ថានឹងឱ្យប្រាក់នាងបង់ថ្លៃសាលាជាថ្នូរនឹងការរួមភេទ

ម៉ាឡេស៊ី៖ និស្សិតស្រីអាយុ ២២ឆ្នាំម្នាក់ រស់នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបង្ខំចិត្តរួមភេទជាមួយនឹងជនល្មោភកាមជាច្រើនដង បន្ទាប់ពីនាងត្រូវបានចាញ់បោកការលួងលោមរបស់ជនល្មើស ដែលសន្យាខ្យល់ថានឹងឱ្យប្រាក់នាងបង់ថ្លៃសាលារៀនជាការដោះដូរជាមួយការរួមភេទ។

យោងតាមប្រភពបានឱ្យដឹងថា ជនរងគ្រោះស្ទើរតែធ្វើអត្តឃាតបាត់ទៅហើយ ព្រោះតែនាងមិនអាចស៊ូទ្រាំនឹងការគំរាមកំហែងរបស់ជនល្មើសបាន។

ជាក់ស្តែងវាបានកើតឡើងដំបូងចាប់តាំងពីនិស្សិតស្រីរងគ្រោះបានធ្វើការជាអ្នករត់តុនៅក្នុងភោជនីយដ្ឋាយមួយកន្លែង។ ព្រោះកើតក្នុងគ្រួសារកី្រក្រ ទើបនាងមិនចង់ឱ្យម្តាយនាងលំបាក ក៏ស្វែងរកការងារក្រៅម៉ោងធ្វើជាអ្នករត់តុ។

ក្រោយមកក៏បានជួបនឹងជនល្មោភកាមម្នាក់ ដែលសន្យាថានឹងឱ្យប្រាក់នាងបង់សាលារៀន ជាការដោះដូរទៅនឹងការរួមភេទ។ ដូច្នេះដំបូងឡើយ នាងក៏មានការស្ទាក់ស្ទើរដែរ ប៉ុន្តែក្រោយពីការបញ្ចុះបញ្ចូលរបស់ជនល្មើស នាងក៏យល់ព្រមតាមសំណើមួយនេះ ព្រោះនាងត្រូវការប្រាក់ដើម្បីបង់សាលារៀន។

ដូច្នេះនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះក៏យល់ព្រមជួបជនល្មោភកាមនៅសណ្ឋាគារមួយក្នុងតំបន់ Puchong Perdana។ បន្ទាប់ពីរួមភេទរួច ជនល្មោភកាមបានក្បត់ពាក្យសន្យា មិនបានឱ្យប្រាក់នាងទេ។

បីថ្ងៃក្រោយមក ជនល្មោភកាមនេះបានទាក់ទងជនរងគ្រោះថាចង់រួមភេទម្តងទៀត ប៉ុន្តែត្រូវជនរងគ្រោះបដិសេធ តែរូបគេបានផ្ញើសារគំរាមជនរងគ្រោះថា គេបានលួចថតវីដេអូរួមភេទហើយ បើមិនជួបគេទេ គេនឹងបង្ហោះវាចូលទៅក្នុងអ៊ីនធើណេតជាក់ជាពុំខាន។

ដូច្នេះនិស្សិតស្រីម្នាក់នេះ គ្មានជម្រើសនោះទេមានតែធ្វើតាមទាំងបង្ខំចិត្ត។ បន្ថែមពីនេះទៀត គេបានសន្យាថា បន្ទាប់ពីរួមភេទរួច គេនឹងលុបវីដេអូនិងរូបភាពរួមភេទចោលទាំងអស់។ ប៉ុន្តែគេមិនបានធ្វើតាមពាក្យសន្យាឡើយ។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open