ទាល់តែក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ចុះមកទេីបបង្រ្កាបបានឈ្មួញទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់បីស្រុកមោង

(បន្ទាយមានជ័យ) ៖ ទីបំផុតសកម្មភាពឈ្មួញទន្រ្ទានដីព្រៃលិចទឹកក្នុងតំបន់បី នៃបឹងទន្លេសាទ ដែលស្ថិតនៅក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង ត្រូវបានបង្រ្កាបហេីយកាលពីរសៀលសថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ដោយគណៈប្រតិភូ ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដឹកនាំដោយលោក ហួន រាជចំរេីន រួមនឹងលោកអភិបាលស្រុកមោងឬស្សី មានកម្លាំងប៉ូលិសប៉េអឹមធិ នៅចំណុចបឹង ទំនប់តាវ៉ាង ភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង នៃព្រៃលិចទឹកក្នុងតំបន់៣ ដែលជាជម្រកត្រីពងកូន ចាប់បានគ្រឿងចក្រពីរគ្រឿង។

ក្នុងការចុះបង្រ្កាបនេះ ក្រុមការងារបាននាំយកគ្រឿងចក្រជាទ្រាក់ទ័រមួយគ្រឿងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រៃនិងអេស្កាមួយគ្រឿងយកទៅរក្សាទុកនៅអាវុធហត្ថស្រុកម៉ោងឬស្សី។ ចំណែកម្ចាស់គ្រឿងចក្រឬអ្នកបេីកបញ្ជាទាំងនោះមិនបានឃាត់ខ្លួនទេគឺបានគេចខ្លួនបាត់អស់។ តែតាមព័ត៍មានដែលទទួលបានពីពលរដ្ឋនៅមូលដ្ឋានខាងលើឈ្មួញដែលយកគ្រឿងចក្រទន្រ្ទានដីព្រៃលិចទឹកខាងលេីមានឈ្មោះ ឃឺត នៅស្រុកឯកភ្នុំខេត្តបាត់ដំបងហើយផ្ទៃដីដែលទន្រ្ទានយកប្រមាណ៣០០ហិចតា។

សូមបញ្ជក់ថា ខណះរដូវប្រាំងចូលមកដល់ដីព្រៃលិចទឹករាប់រយហិកតាដែលជាជម្រកសត្វត្រីនៅក្នុងតំបន់២ និងតំបន់បីនៃស្រុកសង្កែនិងស្រុកមោងឬស្សីកំពុងបានរានថ្មីដោយប្រេីគ្រឿងចក្រទន្ទ្រានយកធ្វើកម្មសិទ្ធិយ៉ាងអាណាធិបតេយ្យដោយកន្លងមកអាជ្ញាធរនិងមន្ត្រីជំនាញមិនដែលចុះទប់ស្កាត់ឬបង្ក្រាបឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds