សម្តេចព្រះសង្ឃរាជា ទេព្យ វង្ស ទ្រង់សព្វព្រះហរទ័យនិមន្តយាងចុះដល់ការដ្ឋាន និងនិមន្តយាងទត សកម្មភាពសាងសង់គម្រោងអភិវឌ្ឍន៍”មជ្ឈមណ្ឌលវប្បធម៌សន្តិភាព”
(សៀមរាប) ៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីឧទ្ទេសបណ្ឌិត ទេព្យ វង្ស នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ ទ្រង់សព្វព្រះហរទ័យនិមន្តយាងចុះដល់ការដ្ឋាន និងនិមន្តយាងទតនូវសកម្មភាពសាងសង់គម្រោងអភិវឌ្ឍន៍ “មជ្ឈមណ្ឌលវប្បធម៌សន្តិភាព” ក្នុងនាមព្រះអង្គជាម្ចាស់គម្រោង និងជាព្រះប្រធានកិត្តិយស ស្របតាមខ្លឹមសារនៃលិខិតលេខ ៩៤៩ ស.ជ.ណ ចុះថ្ងៃ ២០ សីហា ឆ្នាំ២០១៥ របស់ទីស្តីការគណ:រដ្ឋមន្រ្តី ។
សូមបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានត្រាស់បង្គាប់ និងប្រគល់សិទ្ធិ ជូន លោក គង់ មង្គល់ ដែលជាទីប្រឹក្សាផ្ទាល់របស់សម្តេចព្រះមហាសង្ឃរាជ និងជាប្រធានសហគមន៍ជ្រាវ ដើម្បីសហការជាមួយអាជ្ញាធរ-ស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ និងចាត់ចែងការកសាងអោយបានសម្រេចជាស្ថាពរ តាមផែនការមេនៃគម្រោងទាំងមូល ។
សមិទ្ធិផលជាតិដ៏មហិមានេះនឹងរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចជាតិ និងចូលរួមកាត់បន្ថយភាពក្រៃក្ររបស់ប្រជាពលរដ្ឋ និងប្រជាសហគមន៍ តាមរយះសេវាកម្មទេសចរណ៍ផ្សែងៗ មិនតែប៉ុណ្ណោះសមិទ្ធិផលនេះក៏រួមចំណែកក្នុងការបង្កើតគោលដៅទាក់ទាញថ្មីសំរាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអោយមកទស្សនា សំណង់មហាប្រាសាទអរុណសួរស្តី សារមន្ទីរ សួនច្បារ និងសំណង់រចនាបទខ្មែរដែលគួរអោយទាក់ទាញផ្សែងទៀត ។ ទាំងនេះគឺជាមោទនៈភាពនៃជាតិកម្ពុជា ជាពិសេសគឺពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ៕