កម្ពុជាយើងជាប់ឈ្មោះជាប្រទេស ដែលមានថ្ងៃបុណ្យឈប់សម្រាកច្រើនបំផុតនៅលើពិភពលោក
ថ្ងៃឈប់សម្រាកជាសាធារណៈ ថ្ងៃបុណ្យជាតិ ឬថ្ងៃឈប់សម្រាកស្របច្បាប់ (ចែងដោយច្បាប់) គឺមានន័យថា វាគឺមិនលើសពីមានម្តងក្នុងមួយឆ្នាំនោះទេ ហើយថ្ងៃទាំងនោះសុទ្ធតែត្រូវបានកំណត់ទុកជាថ្ងៃសម្រាកមិនធ្វើការ ដែលបង្កើតឡើងដោយនីតិរដ្ឋ។ ប្រទេសជាច្រើននៅទូទាំងពិភពលោក តែងតែរីករាយទៅនឹងថ្ងៃសម្រាក ដែលពួកគេមានជារៀងរាល់ឆ្នាំ។ ក្នុងនោះផងដែរបើនិយាយពីប្រទេសដែលមានបុណ្យឈប់សម្រាកច្រើនជាងគេនៅលើពិភពលោកនោះ ប្រទេសកម្ពុជាយើងគឺនៅឈរកំពូលតារាងលេខ ១ ដាច់គេតែម្ដង នាំមុខប្រទេស៖ ស្រីលង្កា ឥណ្ឌា… និងថៃ ជាដើម។
ប្រទេសកម្ពុជាមានថ្ងៃបុណ្យឈប់សម្រាកសរុបរហូតដល់ ២៨ថ្ងៃ ឯណោះក្នុងមួយឆ្នាំៗ ដែលនេះជាចំនួនច្រើនជាងគេបំផុតនៅលើពិភពលោក។ ថ្ងៃឈប់សម្រាកជាច្រើននៅក្នុងប្រទេសកម្ពុជា ភាគច្រើនគឺទាក់ទងនឹងព្រះពុទ្ធសាសនា។ ជាក់ស្តែងប្រតិទិនដែលប្រើនៅក្នុងប្រទេសកម្ពុជា គឺជាប្រតិទិនបែបប្រពៃណីខ្មែរ ដែលផ្អែកលើដំណើររបស់ព្រះចន្ទ។ ទោះជាយ៉ាងណាក៏ដោយឆ្នាំយកតាមដំណើរព្រះអាទិត្យ ក៏ត្រូវបានគេពិចារណាផងដែរ ដើម្បីអនុញ្ញាតឱ្យរដូវកាលនីមួយៗត្រូវគ្នាជាមួយនឹងថ្ងៃណាមួយជារៀងរាល់ឆ្នាំ។ នេះមានន័យថាថ្ងៃឈប់សម្រាក គឺអាចត្រូវផ្លាស់ប្តូរថ្ងៃជារៀងរាល់ឆ្នាំ។ ខាងក្រោមនេះជាតារាងកំពូលប្រទេសដែលមានបុណ្យឈប់សម្រាកច្រើនបំផុត៖