បទថ្មីរបស់ G-Devith បានចាក់ដោតខ្លាំងមិនធម្មតា “សុំទោសផងដែលឲ្យឈឺ”

G-Devith អ្នកចម្រៀងរ៉េបដែលមានសមត្ថភាពខ្ពស់អាចសរសេរទំនុកច្រៀង បទភ្លេងបានដោយខ្លួនឯង។ តារាចម្រៀងរ៉េបម្ចាស់បទ “រាំញីកែងជើង” ដែលកំពុងមានប្រជាប្រិយភាពខ្ពស់រូបនេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងកាលពីថ្មីៗនេះដោយលោកបានបង្កើតផលិតកម្មចំរៀងដោយខ្លួនឯង ប្រមូលសុទ្ធសឹងតែជាតារាពន្លកថ្មីមានសមត្ថភាពខ្ពស់។

ជារៀងរាល់លើកយើងធ្លាប់តែឃើញអ្នកចម្រៀងរ៉េបរូបនេះចេញចម្រៀងបទ បែបញាក់កន្ត្រាក់អារម្មណ៍ និងរ៉េប ស្រាប់តែមុននេះបន្តិចលោក G-Devith បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនជាចង្វាក់មនោសញ្ចេតនាបែបយឺតៗ ខុសប្លែកពីសព្វមួយដង។ បទថ្មីចំណងជើងថា “សុំទោសផងដែលឲ្យឈឺ” ហាក់ទទួលបានការចាប់អារម្មណ៍ និងគាំទ្រមិនចាញ់បទចង្វាក់ញាក់ និង រ៉េប ប៉ុន្មានឡើយ។ តោះស្តាប់ទាំងអស់គ្នា!

0

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds