នាព្រឹកនេះសម្តេច​តេជោ ហ៊ុន សែន អញ្ជើញចុះជួប​កម្មករ​កាត់ដេរ នៅ​ខេត្តពោធិ៍សាត់​

​សម្តេច​តេ​ជោ ហ៊ុន សែន បានចាប់ផ្តើម​ជួប​កម្មករ​កាត់ដេរ កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧​។ ក្នុង​មួយអាទិត្យ សម្តេច​ជួប​កម្មករ ២​ថ្ងៃ ហើយ​ក្រោយមក សម្តេចបាន​ជួប​មួយថ្ងៃ ក្នុង​មួយអាទិត្យ​ នៅភ្នំពេញ នៅខេត្តកណ្តាល ខេត្តកំពង់ស្ពឺ នៅខេត្តព្រះសីហនុ នៅខេត្តកោះកុង និងនៅខេត្តស្វាយរៀង ជាដើម​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា សម្តេច​នឹង​បន្ត​ដើរ​ជួប​កម្មករ​កាត់ដេរ យ៉ាងតិច ១០​ឆ្នាំ​ទៀត ក្នុងពេល​សម្តេច នៅ​ធ្វើជា​នាយករដ្ឋមន្ត្រី​៕​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds