សម័យមុនគេថាទេវតាហៅភ្លៀង តែសម័យនេះគេប្រើយន្តហោះជប់ទឹកភ្លៀង!

បម្រែបម្រួលអាកាសធាតុសកល បានក្លាយជាបញ្ហាប្រឈមដ៏ធំសម្រាប់មនុស្សជាតិ។ ខណៈផ្នែកខ្លះនៃផែនដី កំពុងរងគ្រោះទឹកជំនន់ ផ្នែកខ្លះទៀតបែរជាធ្លាក់ក្នុងស្ថានភាពរាំងស្ងួត គ្មានទឹកសូម្បីមួយដំណក់។ ទោះយ៉ាងណា ទន្ទឹមនឹងគ្រោះធម្មជាតិដែលកើតឡើងឥតឈប់ឈរ មនុស្សក៏កាន់តែខំរកវិធីដោះស្រាយដែរ។ ជាលទ្ធផល ដំណោះស្រាយដ៏អស្ចារ្យមួយដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួត បានលេចជារូបរាងឡើង គឺបច្ចេកវិទ្យាសាបព្រោះពពក (Cloud Seeding)។ តើគេសាបព្រោះពពកដោយវិធីណា? ធ្វើយ៉ាងម៉េចទើបបានទឹកភ្លៀង?

បើស្តាប់ទៅហាក់ដូចជាមានភាពស្មុគស្មាញ ប៉ុន្តែដំណើរការសាបព្រោះពពកនេះ មានលក្ខណៈងាយទេ។ នេះជាដំណើរការ៖ ដំបូង អ្នកបើកយន្តហោះត្រូវដៅរកពពក ដែលមានសំណើមច្រើន។ ពេលហោះទៅដល់ពពកនោះ គេបាញ់បញ្ចូល (សាបព្រោះ) ល្បាយអ៊ីយ៉ូដប្រាក់ ដែលជាសារធាតុអសកម្មក្នុងបរិមាណតិចតួច។ ក្រោយមក ជាតិសំណើមក្នុងពពក នឹងផ្តុំគ្នាជុំវិញភាគល្អិតតូចៗថ្មី រួចចាប់ផ្តើមធ្ងន់។ ចុងក្រោយ ពេលធ្ងន់ដល់កម្រិត វានឹងធ្លាក់ចុះមកផែនដីក្នុងទម្រង់ជាភ្លៀងឬព្រិល ដែលស្រោចបំពេញទឹកបឹង ស្ទឹង ឬទន្លេ។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds