ក្រសួងមហាផ្ទៃអំពាវនាវ ឲ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះអគ្គីភ័យ ក្នុងរដូវប្រាំង
(ភ្នំពេញ) ៖ ដើម្បីជៀងវាងពីគ្រោះអគ្គីភ័យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ អាជ្ញាធរ ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត ត្រូវយកចិត្តទុកដាក់ការពារ និងបង្ការគ្រោះអគ្គីភ័យ នៅក្នុងរដូវប្រាំងនេះ។
យោងតាមសេចក្ដីអំពាវនាវរបស់ក្រសួងមហាផ្ទៃដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ចេញផ្សាយ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ បានអំពាវនាវយ៉ាងដូច្នេះថា“តាងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងម ហាផ្ទៃ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអំពាវនាវដល់ បងប្អូនជនរួមជាតិ ប្រជាពលរដ្ឋ អាជ្ញាធរ និងមន្ដ្រីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ការពារ និងបង្ការគ្រោះអគ្គីភ័ យក្នុងរដូវប្រាំងនេះ។
សម្ដេចបន្ដថា ពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលចំពោះដើមចម ដែលអា ចបង្កើតឲ្យមានគ្រោះថ្នាក់អគ្គីភ័យ ដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូប-ទៀន ការដុត សម្រាម ដុតព្រៃ-ចំការ-វាលស្រែ ការបោះចោលកន្ទុយបារីផ្ដេសផ្ដាស ការតភ្ជាប់ ឬប្រើចរន្ដអគ្គិ សនី មិនត្រូវត្រូវតាមបច្ចេកទេស ការទុកដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុងាយឆេះ ឬងាយផ្ទុះឆេះ ជាដើម ។ដោយត្រូវពិនិត្យ ឲ្យបានហ្មត់ចត់ បង្ការកុំឲ្យមានការឆេះរាលដាល បង្កើតជាគ្រោះអគីភ័យ។
ជាមួយគ្នានោះដែរសម្ដេចក៏បានឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់រៀបចំស ណ្ដាប់ធ្នាប់បណ្ដាញអគ្គិសនី និងផ្លូវសាធារណៈនៅតំបន់ ងាយរងគ្រោះ ដើម្បីបង្កល ក្ខណៈងាយស្រួលដល់ការចុះអន្ដរាគមន៍សង្គ្រោះ បានទាន់ពេលវេលា។
បន្ថែមពីនេះ រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានអំពាវនាវ ទៅដល់ អង្គភាពនគរបាលបង្ការពន្លត់ អគ្គីភ័យ នៅតាមបណ្ដាល រាជធានី-ខេត្ត និងនៅតាមបណ្ដាស្ថានីយ៍រថយន្ដអគ្គីភ័យ ក្រុង-ស្រុក ត្រូវបន្ដយកចិត្តទុកដាក់អ ប់រំណែនាំប្រជាពលរដ្ឋ អំពីវិធានការបង្ការ អគ្គីភ័យ ឧបរណ៍សម្ភារ ប្រេងឥន្ធនៈ ទឹកស្ដុក និងប្រ ភពយកចិត្ត ឲ្យគ្រប់គ្រាន់ បម្រើឲ្យការងារពន្លត់ និងសង្គ្រោះ ដើម្បីធានាដល់កិច្ច អន្ដរាគ មន៍ឆាប់រហ័ស និងមានប្រសិទ្ធភាព។
សូមជម្រាបថាការអំពាវនាវរបស់ក្រសួងមហាផ្ទៃនេះបន្ទាប់ពីការព្យាករណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅអំឡុងខែ មីនា-មេសា-ឧសភា ឆ្នាំ២០១៩នេះ កម្ពុជាមានភាពក្តៅហួតហែងជាខ្លាំង ខុសប្លែកពីបណ្តាឆ្នាំមុនៗ ដែលនាំឲ្យមានគ្រោះរាំងស្ងួត ។ ក្នុងនោះសីតុណ្ហភាពឡើងទៅដល់ក្នុងរង្វង់ ៤០អង្សាសេ៕