ត្រឹមរយៈពេល ៣ខែ នាដើមឆ្នាំនេះ ក្រុមហ៊ុន Facebook បានលុបចោលគណនីក្លែងក្លាយរហូតដល់ ២.២ពាន់លាន គណនីឯណោះ

Facebook បានលុបចោលនូវគណនីក្លែងក្លាយចំនួន ២.២ពាន់លានគណនី ចាប់តាំងពីចន្លោះខែមករា ដល់ខែមីនា ដែលវាជាកំណត់ត្រាខ្ពស់បំផុតសម្រាប់ក្រុមហ៊ុន។ យ៉ាងណាក៏ដោយចំនួននេះគឺនៅតែតិចជាងអ្នកប្រើប្រាស់ប្រចាំខែ ដែលជារៀងរាល់ខែ Facebook មានអ្នកប្រើប្រាស់ប្រចាំខែ (active users) ប្រមាណជា ២.៣៨ពាន់លាន ពីជុំវិញពិភពលោក។ សម្រាប់ការប្រៀបធៀបនេះដែលថាវាជាកំណត់ត្រាខ្ពស់បំផុត ក្រុមហ៊ុន Facebook បានបិទគណនីក្លែងក្លាយចំនួន ១.២ពាន់លាន គណនី នៅក្នុងត្រីមាសមុន និង ៦៩៤លាន គណនី នៅក្នុងចន្លោះខែតុលា និងខែធ្នូ ឆ្នាំ២០១៧។ តួលេខថ្មីត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងរបាយការណ៍ពង្រឹងការអនុវត្តស្តង់ដារសហគមន៍ ទី៣ របស់ក្រុមហ៊ុន។

ក្រុមហ៊ុន Facebook នឹងចាប់ផ្តើមចេញរបាយការណ៍ប្រចាំត្រីមាសបែបនេះគិតចាប់ពីដើមឆ្នាំក្រោយតទៅ ជាជាងការចេញផ្សាយត្រឹមតែ ២ដង/ឆ្នាំ ហើយការចាប់ផ្តើមចេញរបាយការណ៍ប្រចាំត្រីមាសនេះក៏រួមបញ្ចូលទាំងបណ្តាញ Instagram ផងដែរ។ លោក Mark Zuckerberg អគ្គនាយកក្រុមហ៊ុន Facebook បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយជាមួយអ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា៖ «សុខភាពរបស់សេចក្ដីថ្លែងការណ៍ គឺមានសារៈសំខាន់ដូចការរាយការណ៍អំពីហិរញ្ញវត្ថុណាមួយដែលយើងធ្លាប់ធ្វើ ដូច្នេះយើងគួរតែធ្វើវាឱ្យបានទៀងទាត់ញឹកញាប់» «ការយល់ដឹងអំពីការរីករាលដាលនៃមាតិកាដែលបង្កគ្រោះថ្នាក់ នឹងជួយក្រុមហ៊ុន និងរដ្ឋាភិបាលរៀបចំប្រព័ន្ធឱ្យបានល្អប្រសើរជាងមុន ដើម្បីដោះស្រាយវា។ ខ្ញុំជឿជាក់ថា គ្រប់សេវាកម្មអ៊ិនធឺណេតធំៗគួរធ្វើបែបនេះ»៕

អត្ថបទ៖ កែវ ច័ន្ទសុផាវរុណ
ប្រភព៖ CNN

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds