លោក កុំកុំ, លោក លីលានជា, អាម៉ាប់ និង សេដ្ឋី Jack Ma សម្តែងភាពយន្តរួមគ្នា
រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍មួយ បាននិងកំពុងអង្រួនពិភពអ្នកនិយមលេងបណ្តាអ៊ីនធឺណេត ដែលមហាសេដ្ឋីជនជាតិចិន លោកJack Ma ស្រាប់តែចាប់ដៃគូសម្តែង ជាមួយនឹងកំពូលតារាភាពយន្តល្បីៗ ដូចជា Jet Li, Sammo Hung, Donnie Yen និង Yuen Woo Ping ជាដើម។
គួរឲ្យដឹងថាលោក Jack Ma គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Alibaba ដ៏ធំមួយនៅក្នុងប្រទេសចិន ហើយលោកក៏ជាមហាសេដ្ឋី
ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះផងដែរ។
ខ្សែភាពយន្តដែលលោកត្រូវសម្តែង មានចំណងជើងថា “Gong Shou Dao” ឬ “The Art of Attack and Defense” ត្រូវបានដឹកនាំផលិតពីសំណាក់កំពូលតារាភាពយន្តដ៏ល្បីមួយរូប គឺលោក Jet Li ដែលត្រូវបានគេស្គាល់ច្បាស់ថា លីលានដា នោះ។
រឿង Gong Shou Da ត្រូវបានផលិតឡើងក្នុងគោលបំណងដើម្បីលើកកំពស់សិល្បៈក្បាច់គុណចិនបុរាណ ក៏ដូចជារំលឹកគុណដល់បុគ្គលទាំងឡាយ ដែលបានចំណាយញើសឈាម ថែរក្សា និងលើកតម្កើងកំពូលក្បាច់គុណ ថៃជី និងកុងហ្វូរបស់ចិន។
សូមបញ្ជាក់ផងដែរថា សេដ្ឋី Jack Ma គឺជាអ្នកស្រឡាញ់គាំទ្រមួយរូប នៃក្បាច់គុណថៃជី។ ដោយហេតុនេះលោកតែងតែធ្វើការ រំលឹកនូវគោលការណ៍ថៃជីដល់សហគ្រិនដទៃទៀត ហើយមិនតែបុណ្ណោះ លោកព្រមទាំងបានបង្កើតសាលាបង្រៀនក្បាច់
មួយកន្លែងស្ថិតនាទីក្រុងហុងចូវ ប្រទេសចិន។
ភាពយន្តរឿង Gong Shou Da នឹងត្រូវចាក់បញ្ចាំងដំបូងនាថ្ងៃទី ១១ ខែវិច្ខិកា ខាងមុខនេះ៕
សូមទស្សនាឃ្លីបវីដេអូខាងក្រោមនេះ៖